ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត៨០នាក់ ខណៈលោកTrump បង្ហាញពីវឌ្ឍនភាពក្នុងការចរចានៅហ្កាហ្សា

2025/06/26 04:47:18 pm        82

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨ នាក់នៅតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីព្រឹកព្រលឹម រួមទាំងជនជាតិប៉ាឡេស្ទីន ១៤ នាក់ដែលកំពុងរង់ចាំនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយ។

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពីពុធសប្ដាហ៍នេះដែរ បាននិយាយថាវឌ្ឍនភាពកំពុងកើតមានដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅដែនដីហ្កាហ្សា ខណៈមានការជំរុញឲ្យមានបទឈប់បាញ់ថ្មីមួយបានចាប់ផ្ដើម ជាង២០ខែចាប់តាំងពីជម្លោះបានផ្ទុះឡើង។

ប្រភពនៅមន្ទីរពេទ្យ al-Awda និងអាល់អាកសាម៉ាធ័រ(Al-Aqsa Martyrs) នៅទីក្រុង ហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ស្របពេលកំពុងរង់ចាំជំនួយនៅជិតផ្លូវបំបែក Netzarim នៅកណ្តាលដែនដីហ្កាហ្សា។ 

ការស្លាប់នេះគឺជារលកចុងក្រោយនៃអំពើហិង្សានៅជិតចំណុចចែកចាយជំនួយដែលត្រូវបានបង្កើតឡើងកាលពីចុងខែមុនដោយមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលក្រុមអ្នករិះគន់បានលើកឡើងថាជា "កន្លែងសត្តឃាតមនុស្ស" និង "អន្ទាក់មរណៈ" ។

មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា បានរងការរិះគន់យ៉ាងខ្លាំងពីទីភ្នាក់ងារផ្តល់ជំនួយ និងអង្គការសហប្រជាជាតិ ដែលនិយាយថាក្រុមនេះមិនអាចបំពេញតម្រូវការរបស់ប្រជាជន និងប្រែក្លាយអាហារទៅជាអាវុធសម្រាប់អ៊ីស្រាអែលដើម្បីធ្វើប្រតិបត្តិការយោធារបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm