អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា ការបង្កើនសមត្ថភាពយោធាដ៏ធំរបស់ប្រទេសចិន បានបង្កើនហានិភ័យនៃជម្លោះលើកោះតៃវ៉ាន់ ដោយប្រើរយៈពេលខ្លីជាងរុស្ស៊ី និងប៉ះពាល់ដល់សន្តិសុខអឺរ៉ុប។

លោក Rutte បាននិយាយថា ប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានចងសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយអង្គការណាតូឥឡូវនេះ ដោយសារតែពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការលូតលាស់យ៉ាងខ្លាំងផ្នែកយោធា ក៏ដូចជាការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។

លោកបាននិយាយនៅមុនកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុងឡាអេថា ពួកលោកបានកំពុងតាមដានដិតដល់សម្រាប់ហេតុផលដែលប្រទេសទាំងនេះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបង្កើនសមត្ថភាពយោធាដ៏ធំនៅក្នុងប្រទេសចិន។
ទីក្រុងប៉េកាំងតែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកទៅក្បែរកោះតៃវ៉ាន់ ក្នុងទ្រង់ទ្រាយធំ ហើយកម្លាំងនៃសមយុទ្ធទាំងនេះកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រុមមន្ត្រីកោះតៃវ៉ាន់បានព្រមានថា ចិនអាចនឹងប្រើសមយុទ្ធបែបនេះ សម្រាប់ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល។

ប្រទេសចិន ចាត់ទុក្ខកោះតៃវ៉ាន់ជាខេត្តផ្ដាច់ខ្លួន ហើយលោកប្រធានាធិបតី Xi Jinping បានប្ដេជ្ញាបង្រួបបង្រួមជាតិជាមួយចិនដីគោក ដោយកម្លាំងក្នុងករណីចាំបាច់។ ថ្លែងកាលពីថ្ងៃពុធ ២៥ មិថុនាក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ លោកស្រី Zhu Fenglian បាននិយាយថា "ការបង្កហេតុឯករាជ្យ" ណាមួយពីលោក Lai និងរដ្ឋបាលរបស់លោក នឹងប្រឈម "វិធានការតបតយ៉ាងម៉ឺងម៉ាត់" ពីទីក្រុងប៉េកាំង ។ចិន ប្រាប់កោះតៃវ៉ាន់ថា ទីក្រុងប៉េកាំងមិនក្រសោបយកអ្វីដែលជាទឹកដីរបស់ចិនរួចទៅហើយនោះទេ៕