សមាជិកសភាអ៊ីរ៉ង់ គាំទ្រការផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN

2025/06/26 05:59:01 pm        93

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា សមាជិកសភាអ៊ីរ៉ង់បានបោះឆ្នោតកាលពីថ្ងៃពុធ ទី២៥ មិថុនា ដើម្បីគាំទ្រការផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ ដែលបានឃើញអ៊ីស្រាអែល និងសហរដ្ឋអាមេរិក វាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។

ទូរទស្សន៍រដ្ឋនិយាយថា ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា «ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បដិសេធមិនព្រមថ្កោលទោសខ្លាំងក្លាលើការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយធ្វើឲ្យកេរ្ត៍ឈ្មោះជាអន្តរជាតិរបស់ស្ថាប័ននេះ ដែលត្រូវបានមើលឃើញថាលំអៀងទៅខាងអ្នកមានឥទ្ធិពល» ។



ការសម្រេចនៅតែទាមទារការយល់ព្រមពីក្រុមប្រឹក្សាការពារ ដែលជាស្ថាប័នផ្តល់សិទ្ធិអំណាចដើម្បីពិនិត្យច្បាប់។ លោក Ghalibaf បាននិយាយថា ប្រសិនបើវាត្រូវបានផ្តល់សច្ចាប័ន «អង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់ នឹងផ្អាកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារ IAEA រហូតដល់សន្តិសុខនៅរោងចក្រនុយក្លេអ៊ែរត្រូវបានធានា»។

នៅក្នុងសភា សមាជិកចំនួន២២១រូបបានបោះឆ្នោតគាំទ្រ និងមួយរូបបានអនុប្បវាទ ដោយគ្មានសំឡេងប្រឆាំងពីអ្នកដែលមានវត្តមាននៅក្នុងសភាដែលមាន២៩០អាសនៈ នេះបើយោងតាមទូរទស្សន៍រដ្ឋ។ សមាជិកសភា លោក Alireza Salimi បាននិយាយថា ការផ្អាកកិច្ចសហប្រតិបត្តិការនឹងមានន័យថា ក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារ IAEA នឹងត្រូវបានរារាំងមិនឱ្យចូលទៅកាន់ទីតាំងនុយក្លេអ៊ែរ លុះត្រាតែពួកគេទទួលបានការយល់ព្រមពីស្ថាប័នសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ ជាក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm