បុគ្គលិកជួយសង្គ្រោះ និងប្រជាជននៅក្នុងក្រុង Bello របស់ប្រទេសកូឡុំប៊ី បានធ្វើការសម្អាតដីល្បប់កាលពីថ្ងៃពុធ ដោយសង្ឃឹមថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតពីបំណាក់ដីដែលបានវាយប្រហារទីក្រុងមួយនេះកាលពីថ្ងៃអង្គារ ទី២៤ មិថុនា។

លោក Johana Serna ជនរងគ្រោះដោយបំណាក់ដីបាននិយាយថា «បំណាក់ដីបានកើតឡើង កប់លំនៅឋានជាច្រើនខ្នង»។ «យើងមានការសោកស្តាយជាខ្លាំង ដែលបានមើលឃើញសហគមន៍មួយត្រូវបាត់បង់ ហើយមនុស្សជាច្រើនបានបាត់បង់ជីវិត»។
មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូឡុំប៊ី ហើយ អាជ្ញាធរក្រុង បានជម្លៀសប្រជាជននៅផ្នែកផ្សេងៗទៀត ដែលត្រូវបានគេគិតថា មានហានិភ័យ។
