ក្រុមហ៊ុនចំនួន២០ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៥ នៅខណ្ឌដូនពេញ

2025/06/26 07:39:42 pm        195

ភ្នំពេញ ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន២០ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌដូនពេញ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ហើយក្រុមហ៊ុន ចំនួន១២ក្រុមហ៊ុន បានចូលរួមដេញថ្លៃនៅក្នុងសង្កាត់ទាំង១១នៃមូលដ្ឋានខណ្ឌដូនពេញ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ក្នុងឱកាសនោះបានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១សង្កាត់ ឆ្នាំ២០២៤ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនា កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។

លោកអភិបាលខណ្ឌ បានបញ្ជាក់ សូមឲ្យក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោងធ្វើការការងារឲ្យមានគុណភាព សោភ័ណ្ឌភាព ធានាបានក្នុងការដំណើរការដ្ឋាន ហើយបន្ថែមទៀតនោះ មន្រ្តីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ មិនត្រូវមានការត្រូវរ៉ូវគ្នា ដូចពាក្យលើកឡើងថា"ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស " នោះឡើយ។ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា មូលដ្ឋានខណ្ឌដូនពេញជាទីកន្លែង ទេសចរណ៍ វប្បធម៌ គ្រប់វិស័យ ជាក់ស្ដែងថ្មីៗ មានផ្លូវថ្មើរជើង ចតុមុខផង។

លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេស ស្ដងដារត្រឹមត្រូវ។ ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សារបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។

ជាចុងក្រោយ លោក សុខ ពេញវុធ ក៏បានស្នើអោយគណកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ។ លោកបញ្ជាក់ថា ទាំងមន្រ្តី និងក្រុមហ៊ុន មានការស៊ូកប៉ានគ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណបច្ចេកទេសត្រូវ ពេលជំនាញស្រាវជ្រាវដឹងនោះ ទាំងមន្រ្តី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm