ក្រសួងការងារ និងអង្គការ PSE ឯកភាពគ្នាជំរុញការបណ្ដុះបណ្ដាលជំនាញ ធីវ៉េត ដល់​យុវជន និង​ប្រជា​ពលរដ្ឋទូទៅ

2025/06/26 10:05:22 pm        558

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បាន​ឯកភាព​គ្នា​ចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បី​ជំ​រុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់​យុវជន​ដែល​ងាយ​រង​ហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។

កម្មវិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺ​ឡាំង​ដេប៉ា​លី​យែរ លក្ខិណា (Gauquelin des Pallières Leakhena) នាយិកាគ្រប់​គ្រង​ទូទៅ​នៃ​អង្គការ​ PSE ក្រោមគម្រោង«ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញ​ការ​អប់​រំ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អង្គការ PSE ជាដៃគូ​ដ៏​សំខាន់​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែក​ក្នុង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយ​រង​ហានិភ័យ​ឱ្យ​មាន​ជំនាញ​មួយ​ច្បាស់​លាស់​ប្រចាំ​ជី​​វិត​។ ឯកឧត្តម បានកោតសរសើរចំពោះអង្គការ ដែលបាន​ខិតខំ​ប្រឹង​ប្រែង​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុងការរួមចំណែកជួយដល់កុមាររងគ្រោះនាពេលកន្លងមក ហើយរួមចំណែកផ្ដល់​ការ​អប់រំ​បណ្ដុះ​បណ្ដាល ធីវ៉េត ដែលជាការផលិតកម្លាំង​ពលកម្ម​សម្រាប់​ផ្គត់ផ្គង់​ដល់​វិស័យ​ឯក​ជន​កំពុង​មាន​តម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ស្ថាប័នយើងទាំងពីរ ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ដែលមាន​រយៈ​ពេល​ ៣ឆ្នាំទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់សិស្ស និស្សិត​យ៉ាង​ច្រើន​បន្ថែម​ទៀត​ព្រម​ទាំង​បានបង្កើនឱកាសការងារនៅប្រទេសកម្ពុជា ផងដែរ។

ក្នុងនាមអង្គ​ការ PSE លោកស្រីនាយិកា បានលើកឡើងថា អង្គការបានទទួលកិ​ច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការសម្រប​សម្រួល​បើក​ដំណើរ​ការ​វិទ្យា​ស្ថាន​ PSE កាលពីឆ្នាំ២០១១ ដើម្បីផ្ដល់ឱកាសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ​ដល់​យុវជនដែលងាយរងហានិភ័យ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោកស្រី បានបញ្ជាក់ថា អង្គការ PSE មានកិត្តិយសខ្លាំង​ណាស់​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រសួង​ការងារ សម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីផ្ដល់ឱកាស​ក្នុង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យ​មាន​ជំនាញ​ជាក់​លាក់​សម្រាប់​កសាង​អនាគត និងប្រទេសជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm