លោក Trump ស្នើកញ្ចប់ថវិកាការពារជាតិតម្លៃ ៨៩៣ពាន់លានដុល្លារ ផ្ដោតលើមីស៊ីល និងដ្រូនទំនើបៗ

2025/06/26 10:16:18 pm        51

ឯកសារកញ្ចប់ថវិកាឆ្នាំ២០២៦ របស់អាមេរិក ដែលចេញផ្សាយនៅថ្ងៃពុធ (២៥ មិថុនា) បង្ហាញថា លោកប្រធានាធិបតី Donald Trump ចង់បានការដំឡើងប្រាក់ឈ្នួលសម្រាប់កងទ័ព មីស៊ីល និងយានដ្រូនបច្ចេកវិទ្យាខ្ពស់កាន់តែច្រើន នៅក្នុងថវិកាការពារជាតិឆ្នាំក្រោយនេះ ខណៈកាត់បន្ថយមុខតំណែងក្នុងកងទ័ពជើងទឹក ហើយការទិញនាវា និងយន្តហោះចម្បាំងតិចជាងមុន ដើម្បីសន្សំប្រាក់។

ក្នុងទំហំទឹកប្រាក់ ៨៩២,៦ពាន់លានដុល្លារ សំណើថវិកាការពារជាតិ និងសន្តិសុខជាតិអាមេរិក ឆ្នាំ២០២៦នេះ មានទំហំប្រហាក់ប្រហែលនឹងកញ្ចប់ឆ្នាំ២០២៥ របស់អតីតប្រធានាធិបតី Joe Biden។ មូលនិធិភាគច្រើនសម្រាប់ខែលការពារមីស៊ីល Golden Dome របស់លោក Trump ត្រូវបានរួមបញ្ចូលនៅក្នុងសំណើថវិកាដាច់ដោយឡែកមួយផ្សេងទៀត ហើយមិនមែនជាផ្នែកនៃសំណើចុងក្រោយបង្អស់ ដែលត្រូវបញ្ជូនទៅសភានោះទេ។

ក្នុងកញ្ចប់នេះ លោក Trump បានស្នើទិញយន្តហោះចម្បាំង F-35 តិចជាងមុន ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ហើយមានតែនាវាចម្បាំង ៣គ្រឿងប៉ុណ្ណោះ។ កងទ័ពជើងទឹកនិយាយថា លទ្ធកម្ម (ការទិញ-លក់) នៃនាវាថ្នាក់ Virginia មួយគ្រឿង និងនាវា ១៥ផ្សេងទៀត ត្រូវបានរំពឹងថានឹងបញ្ចូលទៅក្នុងសំណើសមស្របដាច់ដោយឡែកមួយ។

ថវិកានេះស្នើដំឡើងប្រាក់ឈ្នួល ៣,៨% សម្រាប់កងទ័ព ប៉ុន្តែក៏កាត់ការចំណាយដោយការឈប់ប្រើប្រាស់សព្វាវុធចាស់ៗ រួមទាំងនាវា និងយន្តហោះដែលមានតម្លៃថ្លៃខ្លាំងសម្រាប់ប្រតិបត្តិការ។ នៅក្រោមផែនការនេះ កងទ័ពជើងទឹកនឹងកាត់បន្ថយកម្លាំងបុគ្គលិកស៊ីវិលរបស់ខ្លួនចំនួន ៧.២៨៦នាក់។

បើប្រៀបធៀបទៅនឹងថវិការបស់លោក Biden ពីឆ្នាំចុងក្រោយក្នុងតំណែង ដែលបានស្នើទិញយន្តហោះ F-35 ចំនួន ៦៨គ្រឿងក្នុងឆ្នាំសារពើពន្ធ២០២៥នោះ សំណើឆ្នាំ២០២៦ របស់លោក Trump នេះចង់បានយន្តហោះចម្បាំងតែ ៤៧គ្រឿងប៉ុណ្ណោះ។ កងទ័ពអាកាសកំពុងបន្តការវិនិយោគលើមីស៊ីលទំនើបៗរយៈចម្ងាយឆ្ងាយៗ និងកាន់តែមានប្រសិទ្ធភាពនៅប៉ាស៊ីហ្វិក រួមទាំងយានដ្រូនខ្នាតតូចជាច្រើន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm