ប្រធានាធិបតីទួរគី អំពាវនាវឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍អ៊ីរ៉ង់-អ៊ីស្រាអែល និងបទឈប់បាញ់ហ្កាហ្សា

2025/06/26 10:34:38 pm        54

ការិយាល័យរបស់លោក បាននិយាយថា ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) បានថ្លែងប្រាប់មេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីថ្ងៃពុធថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ចាំបាច់ត្រូវធ្វើឡើងជាអចិន្ត្រៃយ៍ និងបានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កា ហ្សា ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌ នៅទីនោះ។

ប្រទេសទួរគីដែលជាសមាជិកអង្គការណាតូ បានរិះគន់យ៉ាងខ្លាំងក្លាចំពោះអ៊ីស្រាអែល និងការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដែលបានក្លាយទៅជាគំនរបាក់បែក បន្ទាប់ពីសង្គ្រាមពីរឆ្នាំ និងបានធ្វើឲ្យប្រជាជនរបស់ខ្លួន ផ្លាស់ទីលំនៅ។

ទីក្រុងអង់ការ៉ា ក៏បាននិយាយផងដែរថា៖«អំពើភេរវកម្មរដ្ឋ»របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលមានព្រំដែនរួមប្រវែង៥៦០គីឡូម៉ែត្រ បានបង្កើនហានិភ័យនៃជម្លោះកាន់តែធំឡើង ហើយបានស្វាគមន៍បទឈប់បាញ់រវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ លោក អឺដូហ្កាន់ បានជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ស្តីពីភាពតានតឹងក្នុងតំបន់ ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។ លោក អឺដូហ្កាន់ បានជួបជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីល្ងាចថ្ងៃអង្គារ។

ការិយាល័យរបស់លោក អឺដូហ្កាន់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)ថា៖«ប្រធានាធិបតីរបស់យើង បាននិយាយថាលោកស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលស្ថានភាពជាក់ស្តែង ត្រូវតែប្រែទៅជាស្ងប់ស្ងាត់យូរអង្វែង តាមដែលអាចធ្វើទៅបាន។ ចំណែកវិបត្តិមនុស្សធម៌នៅហ្កាហ្សា កំពុងបន្តកាន់តែខ្លាំងឡើង ដូច្នេះបទឈប់បាញ់យូរអង្វែងមួយ ក៏ត្រូវការជាបន្ទាន់ផងដែរ»។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm