រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) នឹងជួបជាមួយសមភាគីឡាវដែលកំពុងបំពេញទស្សនកិច្ច គឺលោក Thongsavanh Phomvihane ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាបញ្ហាពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនាពេលមុននេះថា ប្រមុខការទូតឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសរុស្ស៊ីពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ ខែមិថុនា។ ទន្ទឹមនឹងការពិភាក្សាជាមួយសមភាគីរុស្ស៊ី លោករដ្ឋមន្ត្រីការបរទេសឡាវ គ្រោងនឹងជួបជាមួយលោក Irek Faizullin រដ្ឋមន្ត្រីក្រសួងសំណង់ និងលំនៅឋានរុស្ស៊ី និងជាសហប្រធានគណៈកម្មការទ្វេភាគីរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ និងបច្ចេកទេស។

ប្រទេសរុស្ស៊ី និងឡាវ រក្សាទំនាក់ទំនងទៀងទាត់។ ដូច្នេះ ដំណើរទស្សនកិច្ចលើកមុនរបស់អ្នកការទូតឡាវទៅរុស្ស៊ីបានធ្វើឡើង ក្នុងខែឧសភា នៅពេលដែលលោក បានចូលរួមក្នុងការប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះលើលទ្ធិណាហ្ស៊ីនិយម។ ពីដំបូង ពិធីនេះ ត្រូវបានគ្រោងចូលរួមដោយប្រធានាធិបតីឡាវលោក Thongloun Sisoulith ប៉ុន្តែលោកមិនអាចមកបាន ដោយសារជំងឺCovid។ យោធាឡាវ បានចូលរួមនៅក្នុងក្បួនដង្ហែជ័យជំនះ នៅទីលាន Red Square របស់ទីក្រុងមូស្គូ។
ឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង St. Petersburg កាលពីដើមខែមិថុនានេះ។
លោកប្រធានាធិបតី Thongloun Sisoulith បានចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ក្នុងខែតុលា ឆ្នាំ ២០២៤។ លោកបាននិយាយកាលពីពេលនោះថា ប្រទេសរបស់លោក ចង់ក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមនេះ។
នៅខែតុលា ឆ្នាំនេះ ប្រទេសទាំងពីរ នឹងប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូត។
