សមាជិកសភាអាមេរិកដើមកំណើតកូរ៉េម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យពង្រឹងភាពជាដៃគូត្រីភាគី កូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ដើម្បីទប់ទល់នឹងអ្វីដែលលោកស្រីហៅថា «សម្ព័ន្ធភាពមិនស្មោះត្រង់» ក្នុងចំណោមប្រទេសកូរ៉េខាងជើង ចិន និងរុស្ស៊ី ដែលគំរាមកំហែងដល់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។
តំណាងរាស្រ្តនៃគណប្សសាធារណរដ្ឋលោកស្រី Young Kim បានធ្វើការហៅទូរស័ព្ទ ក្នុងសារជាវីដេអូមួយ ក្នុងអំឡុងពេលសន្និសីទស្តីពីឧបទ្វីបកូរ៉េ ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍នេះ ដោយកត់សម្គាល់ពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី តាម រយៈសង្រ្គាមនៅអ៊ុយក្រែន និងសមយុទ្ធយោធាដែលកំពុងកើនឡើងរបស់ចិន នៅជុំវិញកោះតៃវ៉ាន់។

លោកស្រី បាននិយាយថា៖«យើងកំពុងរស់នៅក្នុងពេលវេលាដែលមិនធ្លាប់មានពីមុនមក ជាមួយនឹង សម្ព័ន្ធភាពមិនស្មោះត្រង់របស់កូរ៉េខាងជើង ចិន និងរុស្ស៊ី ដែលគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ សេរី និងបើកចំហឥណ្ឌូ-ប៉ាស៊ីហ្វិក»។ «ឥឡូវនេះ មិនមែនជាពេលវេលា ដើម្បីបន្តគោលនយោបាយនៃ ការសម្រុះសម្រួលជាមួយសត្រូវរបស់យើងទេ។ យើងដឹងថា វិធីសាស្រ្តនេះ បានបរាជ័យជាមួយកូរ៉េខាងជើង»។
«ប៉ុន្តែឥឡូវនេះ ដល់ពេលវេលាដែលត្រូវលើកកម្ពស់សន្តិភាព តាមរយៈកម្លាំង។ យើងត្រូវបង្កើនភាពជា ដៃគូទ្វេភាគី និងពហុភាគីរបស់យើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីតស៊ូមតិ និងជំរុញទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច និងប្រជាជនរបស់យើង»។
លោកស្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ក្នុងចំណោមទីក្រុងសេអ៊ូល ទីក្រុវ៉ាស៊ីនតោន និងទីក្រុងតូក្យូ ដោយកត់សម្គាល់ពីវឌ្ឍនភាព «ជាប្រវត្តិសាស្ត្រ» ដែលបានធ្វើឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

