អ៊ីរ៉ង់ចាត់ទុកការនិយាយរបស់ប្រមុខណាតូ អំពីការវាយប្រហាររបស់អាមេរិកថា ជារឿងគួរឲ្យអាម៉ាស់

2025/06/26 11:03:11 pm        65

ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ បានចាត់ទុកការកត់សម្គាល់របស់អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte ទៅកាន់ប្រធានាធិបតី Donald Trump ជុំវិញការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលផ្តោតលើទីតាំងនុយក្លេអ៊ែរសំខាន់ៗថា ជារឿង «គួរឲ្យអាម៉ាស់ គួរឲ្យស្អប់ខ្ពើម និងគ្មានការទទួលខុសត្រូវ»

គួរបញ្ជាក់ថា លោក Rutte បានសាទរនៅក្នុងកំណត់ត្រាមុនកិច្ចប្រជុំរបស់អង្គការណាតូទៅកាន់លោក Trump នូវអ្វីដែលលោកហៅថា «វិធានការច្បាស់លាស់» របស់លោក នៅក្នុងប្រទេសអ៊ីរ៉ង់ ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារមិនធ្លាប់មានពីមុនលើរោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

លោក Rutte បានសង្កត់ធ្ងន់ថា៖ «ចំណាត់ការនេះ គឺពិតជាអស្ចារ្យណាស់ និងជាអ្វីដែលមិនមាននរណាម្នាក់ហ៊ានធ្វើឡើយ។ វាធ្វើឲ្យយើងកាន់តែមានសុវត្ថិភាពជាងមុន»។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានរិះគន់ធ្ងន់ៗ ដោយនិយាយថា វាជារឿង «គួរឲ្យអាម៉ាស់ គួរឲ្យស្អប់ខ្ពើម និងគ្មានការទទួលខុសត្រូវ សម្រាប់អគ្គលេខាធិការរបស់អង្គការណាតូ ដែលបាននិយាយអបអរសាទរ ចំពោះទង្វើឧក្រិដ្ឋធ្ងន់ធ្ងរនេះ ដែលឈ្លានពានលើរដ្ឋអធិបតេយ្យមួយ»។ លោក Baqaei បានបង្ហោះនៅលើបណ្ដាញសង្គម X ថា អ្នកណាក៏ដោយដែលគាំទ្រឧក្រិដ្ឋកម្ម ត្រូវបានចាត់ទុកថា ជាបុគ្គលមិនគោរពច្បាប់។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងសំខាន់ៗនៃទីក្រុង Fordo, Isfahan និង Natanz ហើយវិធានការនេះ បានកើតឡើងក្រោយរយៈពេល ១០ថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm