លោក Starmer ជំរុញឲ្យណាតូដាក់សម្ពាធលោក Putin ដើម្បីកុំឲ្យពន្យារពេលបញ្ចប់សង្គ្រាម

2025/06/26 04:11:00 pm        59

បើយោងតាមសារព័ត៌មាន The Telegraph លោកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា រុស្ស៊ីកំពុងអូសបន្លាយពេល ដើម្បីបញ្ចៀសការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ដូច្នេះ ចាំបាច់ត្រូវដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ 

ក្នុងអំឡុងសុន្ទរកថារបស់លោក នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ ប្រទេសហូឡង់ លោក Starmer បាននិយាយថា ឥឡូវនេះ គឺជាពេលវេលា ដែលត្រូវបង្ខំលោក Putin ឲ្យយល់ព្រមលើបទឈប់បាញ់ នៅអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្តី បានកត់សម្គាល់ថា លោក Putin កំពុងអូសបន្លាយពេលឲ្យកាន់តែយូរ ហើយបានបន្ថែមថា ដល់ពេលដែលត្រូវ «ចាត់វិធានការបញ្ចប់ជម្លោះនេះ» ជាបន្ទាន់។

លោកបានសង្កត់ធ្ងន់ថា៖«ជាការពិតណាស់ ក្នុងរយៈពេល ២-៣ថ្ងៃចុងក្រោយនេះ ខ្ញុំនឹងនិយាយថា ការពិភាក្សារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំទាំងអស់ គឺមានការដោះស្រាយយ៉ាងពិតប្រាកដ»។ លោក Starmer ក៏បានចង្អុលបង្ហាញដែរថា៖ «ឥឡូវនេះ គឺជាពេលវេលាដែលត្រូវជំរុញម្តងទៀត ដើម្បីឲ្យលោក Putin ទៅកាន់តុចរចា សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ»។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានសន្និដ្ឋានថា៖ «លោកប្រធានាធិបតី Zelenskyy មានរយៈពេលជាច្រើនសប្តាហ៍មកហើយដែលបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការស្វែងរកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។ ឥឡូវនេះ គឺជាពេលដែលលោក Putin ដែលបាននិងកំពុងពន្យារពេលនោះ ត្រូវចូលតុចរចាហើយ»។ 

កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូ បានប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែមិថុនា នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រធានបទសំខាន់ គឺការបង្កើនការចំណាយលើវិស័យការពារជាតិ ជាមួយនឹងការពិភាក្សាផ្តោតលើការកំណត់គោលដៅ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តទាំងអស់ ក៏កំពុងពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែនផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am