បារាំង៖ ខ្លួនបានស្ទាក់ចាប់យានដ្រូនសំដៅទៅអ៊ីស្រាអែល មុនពេលមានបទឈប់បាញ់ នៅអ៊ីរ៉ង់

2025/06/27 12:46:34 am        72

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបារាំង លោក Sebastien Lecornu កាលពីយប់ថ្ងៃពុធ (ទី២៥ ខែមិថុនា) បាននិយាយថា យោធារបស់ប្រទេសបារាំងបានចូលរួមក្នុងកិច្ចប្រឹងប្រែងរារាំងយានដ្រូនរបស់អ៊ីរ៉ង់ ដែលសំដៅទៅប្រទេសអ៊ីស្រាអែល មុនពេលមានបទឈប់បាញ់ ក្នុងសប្តាហ៍នេះ។

ក្នុងកិច្ចពិភាក្សាសភា ស្តីពីស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា លោក Lecornu បាននិយាយថា៖ «ខ្ញុំអាចបញ្ជាក់ថា កងទ័ពបារាំងបានស្ទាក់ចាប់យានដ្រូនតិចជាង ១០គ្រឿង នៅប៉ុន្មានថ្ងៃចុងក្រោយ ក្នុងអំឡុងពេលមានប្រតិបត្តិការយោធាផ្សេងៗគ្នា ដែលធ្វើឡើងដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ដោយការរារាំងនោះមានទាំងពីប្រព័ន្ធបាញ់ពីដីទៅអាកាស ឬតាមរយៈយន្តហោះចម្បាំង Rafale របស់យើង»។

លោក Lecornu បានបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ ៤០០គ្រាប់ និងបាញ់បង្ហោះយានដ្រូនចំនួន ១.០០០គ្រឿង សំដៅទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលមានជម្លោះរយៈពេល ១២ថ្ងៃ។

សូមបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយផ្ដល់ហេតុផលថា ខ្លួនមានគោលបំណងបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់គូសត្រូវមួយនេះ។ អ៊ីស្រាអែល បានប្រាប់ថា ការវាយប្រហាររបស់ខ្លួនបានបំផ្លាញទីបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ និងបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើននាក់។ អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា មនុស្ស ៦១០នាក់ បានបាត់បង់ជីវិត ហើយជិត ៥.០០០នាក់ បានរងរបួសនៅក្នុងប្រទេស ។

ការបាញ់មីស៊ីលសងសឹករបស់ទីក្រុងតេអេរ៉ង់ បានបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ២៨នាក់ ក្នុងប្រទេសអ៊ីស្រាអែល និងបានបំផ្លិចបំផ្លាញអគាររាប់រយខ្នង រហូតដល់បទឈប់បាញ់ចូលជាធរមាននៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា)៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm