សភាឬសភាជាន់ទាបរបស់ប្រទេសប៉ូឡូញ បានបោះឆ្នោតដើម្បីដកខ្លួនចេញពីអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស និងស្តីពីការបំផ្លាញរបស់ពួកវា ដែលត្រូវបានគេស្គាល់ថា ជាសន្ធិសញ្ញាអូតាវ៉ា។
យោងតាមលទ្ធផលបោះឆ្នោតដែលចេញផ្សាយនៅលើគេហទំព័ររបស់សភា សមាជិកសភាចំនួន ៤១៣ រូប បានគាំទ្រដល់ការសម្រេចចិត្តនេះ ខណៈដែលមានតែ ១៥រូប ប៉ុណ្ណោះដែលជំទាស់ និងបីរូប អនុប្បវាទ។
ឯកសារនេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ហើយបន្ទាប់មកបញ្ជូនទៅប្រធានាធិបតី ដែលអាចចេញក្រឹត្យ ដើម្បីដកខ្លួនចេញពីអនុសញ្ញានេះ។
រួមជាមួយនឹងបណ្តាប្រទេសបាល់ទិក និងហ្វាំងឡង់ ប្រទេសប៉ូឡូញ បានប្រកាសការសម្រេចចិត្តរបស់ខ្លួនក្នុងការចាកចេញពីសន្ធិសញ្ញាអូតាវ៉ា ក្នុងខែមីនា។

