ឯកឧត្ដម ជា​ សុផារ៉ា ចុះ​ជួប​ពលរដ្ឋ និង​ពិនិត្យមើល​សមិទ្ធផល​ក្នុងស្រុក​ក្រូចឆ្មារ​ និង​ស្រុក​ត្បូងឃ្មុំ​

2021/12/29 06:08:02 pm        432

​ភ្នំពេញ​៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ បាន​ចុះ​ជួប​សំណេះសំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ និង​ពិនិត្យមើល​ទំនប់​បឹង​ភក់​ក្នុង​ឃុំ​ឈូក សមិទ្ធផល​នានា និង​ការ​ជួសជុល​ព្រះវិហារ ក្នុងស្រុក​ក្រូចឆ្មារ និង​ទំនប់​តា​ឌុ​ក ស្ថិតនៅ​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ឯកឧត្ដម ជា សុផារ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ ២០២១ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​ទំនប់​បឹង​ភក់​ក្នុង​ឃុំ​ឈូក សមិទ្ធិផល​នានា​ក្នុង​វត្ត​អ​ន្ទ​រឹទ្ធី ពិនិត្យមើល​ការជួសជុល​ព្រះវិហារ​ក្នុង​វត្ត​ឧប្បល​វ​ត្តី ក្នុងស្រុក​ក្រូចឆ្មារ និង​បន្ត​ពី​និត្យ​ទំនប់​តា​ឌុ​ក ស្ថិតនៅ​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​​ក្នុងឱកាស​ជួប​សំណេះសំណាល​និង​ពិនិត្យមើល​សមិទ្ធផល​ទាំងនេះ ឯកឧត្តម ជា សុផារ៉ា បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ការ​នឹក​រឭក​ពីស​ម្ដេច​តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ទាំងអស់​។ សម្ដេច​តែងតែបាន​ខិតខំ​បំពេញ​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​មាន​សេចក្តីសុខ រីកចំរើន​ទៅមុខ​ដល់​កូនចៅ​ជំនាន់​ក្រោយ និង​បាន​ជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរឡើង​ផងដែរ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ការសាងសង់​ទំនប់​បឹង​ភក់ ដែល​ស្ថិតក្នុង​ឃុំ​ឈូក​ស្រុក​ក្រូចឆ្មារ​និង​ទំនប់​តា​ឌុ​ក​ដែល​ស្ថិតនៅក្នុង​ឃុំ​ជី​រោទ៍​ទី២ ស្រុក​ត្បូងឃ្មុំ​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត សម្រាប់​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម បំពេញ​សេចក្តីត្រូវការ​ទឹក​របស់​ពួកគាត់​ក្នុង​ការងារ​ស្រោចស្រព​ស្រែចម្ការ​ពង្រីក​ការងារ​កសិកម្ម​បង្កបង្កើនផល​ផ្សេងៗ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ដាំ​ដុះ​បង្កបង្កើនផល​ចិញ្ចឹម​សត្វ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រសើរ​ជាជាង​ការធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​ដោយ​ប្រថុយប្រថាន​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​គ្រប់បែបយ៉ាង​។​

​​ក្នុង​ឱកាស​នោះដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​បាន​នាំយក​ថវិកា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ​និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ចំនួន 3 ពាន់​ដុល្លារ​អាមេរិក​ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត​អ​ន្ទ​រឹទ្ធី​ហៅ​វត្ត​បារាយណ៍​សម្រាប់​ទុក​បង្គ្រប់​ការសាងសង់​របង​វត្ត​នេះ​ផងដែរ​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        66
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        155
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm