ក្រុមហ៊ុនកូរ៉េ បានកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា

2025/06/27 03:04:20 am        166

ភ្នំពេញ ៖ កម្ពុជា-កូរ៉េ ជាប្រទេសដែលមានទំនាក់ទំនងល្អ និងបានពង្រឹង និងពង្រីក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេសការវិនិយោគ ខណៈបច្ចុប្បន្នក្រុមហ៊ុនកូរ៉េជា​ច្រើន​ដែល​បណ្តាក់ទុន​​វិនិ​យោគ​​​នៅកម្ពុជា បាននឹងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងជួយគាំទ្រ ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេសកម្ពុជា។ 

ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅ​ក្នុង​កិច្ច​សន្ទនា​លើក​ទី២ រវាងរដ្ឋ និងវិស័យ ឯកជន កម្ពុជា-កូរ៉េ ដែលធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ២០២៥ នេះថា ឯកឧត្តមបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែល​បានសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សា​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅពង្រឹង និង​ពង្រីក​វត្ត​មាន​របស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តថា ជុំវិញឱកាសវិនិយោគវិញឃើញថា វិនិយោគិន​កូរ៉េ​បាន​ចូល​មក​កម្ពុជា​មាន​ជាបន្តបន្ទាប់ ដើម្បី សិក្សា និងស្វែងរកឱកាសវិនិយោគ ចំណែកក្រុមហ៊ុនកូរ៉េ​ដែល​បាន​និង​កំពុង​វិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនទាំងអស់នោះ បាន ចូលរួមចំណែក​ផ្តល់​លទ្ធភាព​ការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសបាន​ចូល​រួម​ចំណែក​ដ​ល់​កំណើន​សេដ្ឋ​កិច្ចប្រទេសកម្ពុជាផងដែរ។ ដោយឡែកកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ​នេះ គឺជាការពង្រឹងនិងពង្រីក ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាង​ជំនឿ​ទុក​ចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េ សំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ទាក់ទិនកិច្ចសន្ទនានេះដែរ ភាគីទាំងពីរ ដែលកម្ពុជាដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីកូរ៉េដឹកនាំដោយ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានពិភាក្សា​នូវ​រាល់​កង្វល់​របស់​វិនិយោគិនកូរ៉េ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជូន​វិនិយោគិន​កូរ៉េ​បានយ៉ាងផុលផុសផងដែរ។

សូមបញ្ជាក់ថា ទាក់ទិនការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េវិញ ឃើញថា នៅក្នុងរយៈ៥ ខែ ឆ្នាំ​២០២៥ ការធ្វើពាណិជ្ជកម្ម ប្រទេសទាំងពីរ មានទំហំទឹកប្រាក់ប្រមាណ ៣៦២ លាន​ដុល្លារ​អាមេរិក បានកើនឡើង ១១ ភាគរយ ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដោយ​ក្នុងនោះ​កម្ពុជា​បាន​នាំចេញទំនិញ មានទឹកប្រាក់ជាង ១២៤ លានដុល្លារ ខណៈការនាំចូលពីកូរ៉េ មាន​ទឹក​ប្រាក់​ជាង​ ២៣៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm