បេសកជនអ៊ីរ៉ង់ប្រចាំនៅម៉ាឡេស៊ី ប្រាប់ថា មិនមានគម្រោងបិទច្រកសមុទ្រ Hormuz នោះទេ

2025/06/27 03:30:32 am        11


ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសម៉ាឡេស៊ី លោក Valiollah Mohammadi Nasrabadi បាននិយាយថា ផ្លូវពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងនៅតែបើកចំហដដែល ហើយមិនរងផលប៉ះពាល់អ្វីឡើយ ខណៈដែលអ៊ីរ៉ង់ប្រឹងប្រែងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសនានា ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Sinar Harian បានឲ្យដឹងថា លោក Valiollah បាននិយាយថា ការធានារបស់អ៊ីរ៉ង់ ទោះបីជាបន្តមានជម្លោះជាមួយអ៊ីស្រាអែលក៏ដោយ គឺដើម្បីការពារពាណិជ្ជកម្មអន្តរជាតិ និងផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ីជាដើម។ លោកក៏បានលើកឡើងផងដែរថា បច្ចុប្បន្នអ៊ីរ៉ង់មិនមានបំណងចង់បិទផ្លូវពាណិជ្ជកម្មសំខាន់នេះនោះទេ ហើយនឹងបន្តរក្សាសន្តិសុខ សម្រាប់ច្រកសមុទ្រនេះ។

អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតី (ទី២៦ ខែមិថុនា) នេះ លោកបានបញ្ជាក់ថា៖ «អ៊ីរ៉ង់មិនបានរឹតបន្តឹងផ្លូវពាណិជ្ជកម្មណាមួយនោះឡើយ ហើយយើងចង់ឲ្យតំបន់នេះនៅតែបើកចំហ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសជិតខាង ក៏ដូចជាដៃគូខាងក្រៅ ដូចជាម៉ាឡេស៊ីជាដើម»។

ជាមួយគ្នានេះ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នាពេលថ្មីៗនេះ បានពិភាក្សាគ្នា ដើម្បីធានាឲ្យបានសន្តិភាព ក្នុងតំបន់ និងបង្កើតក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងម៉ាឡេស៊ី និងអ៊ីរ៉ង់។

ហើយចុងក្រោយ លោក Valiollah ក៏បានសម្តែងការដឹងគុណ ចំពោះម៉ាឡេស៊ី ដែលបានគាំទ្រអ៊ីរ៉ង់ប្រឆាំងនឹងវិធានការយោធានាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់។

កាលពីថ្ងៃទី២២ ខែមិថុនា សភាអ៊ីរ៉ង់បានអនុម័តវិធានការបិទច្រកសមុទ្រ Hormuz ជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរធំៗចំនួន ៣ របស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm