នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ តំបន់ហ្កាហ្សា ស្ថិតក្នុង «ស្ថានភាពមហន្តរាយប្រល័យពូជសាសន៍»

2025/06/26 08:31:15 pm        9


នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) នេះ បាននិយាយថា តំបន់ហ្កាហ្សា កំពុងស្ថិតក្នុង «ស្ថានភាពមហន្តរាយនៃអំពើប្រល័យពូជសាសន៍» ហើយបានជំរុញឲ្យសហភាពអឺរ៉ុប (EU) ផ្អាកជាបន្ទាន់នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ៊ីស្រាអែល។

ការលើកឡើងនេះបង្ហាញពីការថ្កោលទោសខ្លាំងបំផុត រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយមេដឹកនាំនៃគណបក្សសង្គមនិយម ដែលជាអ្នករិះគន់ដោយបើកចំហ ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីឆ្នាំ២០២៣។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំកំពូលរបស់ EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Sanchez បានលើកឡើងពីរបាយការណ៍សិទ្ធិមនុស្សនាពេលថ្មីៗនេះរបស់ទីភ្នាក់ងារការទូតរបស់ប្លុកនេះ ដែលលោកបាននិយាយថា «ស្ថានភាពមហន្តរាយនៃអំពើប្រល័យពូជសាសន៍ កំពុងកើតឡើងនៅតំបន់ហ្កាហ្សា»។

គួរបញ្ជាក់ថា របាយការណ៍ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានរកឃើញនូវ «ភស្តុតាង» ដែលបង្ហាញថា អ៊ីស្រាអែលកំពុងរំលោភលើកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងដែលបង្កើតជាមូលដ្ឋាន សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម។

របាយការណ៍នោះបានលើកឡើងពីការរាំងខ្ទប់ជំនួយមនុស្សធម៌របស់អ៊ីស្រាអែល សម្រាប់ដែនដីប៉ាឡេស្ទីន ចំនួនស្លាប់ និងរបួសដ៏ច្រើននៃជនស៊ីវិល ការវាយប្រហារលើអ្នកសារព័ត៌មាន និងការបម្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញយ៉ាងធំធេងដែលបណ្តាលមកពីសង្រ្គាម។

ហើយលោក Sanchez បាននិយាយថា វាគឺ «ហួសពីជាក់ស្តែងណាស់» ដែលអ៊ីស្រាអែលកំពុងរំលោភលើកាតព្វកិច្ចរបស់ខ្លួន ហើយថា ប្លុកគួរតែផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការ «ភ្លាមៗ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am