ប្រភព៖ សិស្សយ៉ាងហោចណាស់ ២៩នាក់ ស្លាប់ ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅអាហ្វ្រិកកណ្តាល

2025/06/26 08:32:28 pm        7


ប្រភពពីមន្ទីរពេទ្យចំនួន ២ បានប្រាប់ឲ្យដឹងថា សិស្សយ៉ាងហោចណាស់ ២៩នាក់ បានបាត់បង់ជីវិត នៅពេលដែលការផ្ទុះឧបករណ៍ចែកចាយអគ្គិសនីបង្កឲ្យមានការភ័យស្លន់ស្លោ និងការប្រជ្រៀតជាន់គ្នា នៅសាលាវិទ្យាល័យមួយកន្លែងក្នុងរដ្ឋធានីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃពុធ (ទី២៥ ខែមិថុនា)។

ក្រសួងអប់រំបានឲ្យដឹងថា គ្រោះមហន្តរាយនេះបានកើតឡើងនៅពេលដែលសិស្សជាង ៥.០០០នាក់ មកពីសាលាចំនួន ៦ ផ្សេងទៀត កំពុងធ្វើការប្រឡងចុងក្រោយរបស់ពួកគេ នៅឯមណ្ឌលប្រឡងដែលមានទីតាំងនៅវិទ្យាល័យ Barthelemy Boganda ក្នុងទីក្រុង Bangui។

ប្រភពមួយពីមន្ទីរពេទ្យ បានប្រាប់សារព័ត៌មាន Reuters ថា មានអ្នកស្លាប់ ២៩នាក់ ហើយ ២៦០នាក់រងរបួស។ ដោយប្រាប់ពីការតានតឹងអារម្មណ៍របស់ក្រុមលោក ប្រភពនោះបាននិយាយថា៖ «ពួកយើងពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់។ វាពិតជាគួរឲ្យតក់ស្លុតមែនទែន។ ជនរងគ្រោះរាប់សិបនាក់បានមកដល់មន្ទីរពេទ្យ»។

ចំណែកប្រភពពីមន្ទីពេទ្យមួយផ្សេងទៀតដែលដាក់ចំនួនអ្នកស្លាប់ ៣១នាក់ បាននិយាយថា សំឡេងផ្ទុះនោះ បានធ្វើឲ្យសិស្សគិតថា អគារនឹងដួលរលំ។ លោកបានប្រាប់សារព័ត៌មាន Reuters ថា «មានការភ័យស្លន់ស្លោ ហើយសិស្សមួយចំនួន បានលោតពីជាន់ទី១» ដោយលោកបានបន្ថែមថា អ្នកប្រឡងមានអាយុចន្លោះប្រហែល ១៨-២២ឆ្នាំ។

ក្រសួងអប់រំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍ចែកចាយអគ្គិសនីដែលមានទីតាំងនៅអគារធំរបស់សាលារៀន បានផ្ទុះបន្ទាប់ពីក្រុមមកពីប្រតិបត្តិករផ្ដល់អគ្គិសនីរបស់ប្រទេស ENERCA បានជួសជុលស្តារចរន្តអគ្គិសនីឡើងវិញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am