ទីក្រុង និងភូមិដ្ឋាននានារបស់ប្រជាពលរដ្ឋនៅតាមដងទន្លេធំៗ ស្ថិតក្នុងតំបន់ស្វយ័ត Guangxi ប្រទេសចិន រងការជន់លិច ពេលដែលទឹកជំនន់ពីខ្សែទឹកខាងលើ ហូរឆ្ពោះទៅកាន់តំបន់ភ្នំ ក្នុងនោះការបោកបក់ដល់ដីគោកតាមការរំពឹងទុករបស់ព្យុះស៊ីក្លូនត្រូពិកនៅថ្ងៃព្រហស្បតិ៍នេះ នឹងបង្កឲ្យកើតមានហានិភ័យគ្រោះមហន្តរាយ ។
សារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោច ៦នាក់ បានស្លាប់ដោយសារទឹកជំនន់ ។
បើទោះបីជាទឹកជំនន់ចាប់ផ្តើមស្រកខ្លះក៏ដោយ តំបន់ភាគនិរតីប្រទេសចិន ចាប់ពីខែខេត្ត Guizhou និងខេត្ត Guangxi រហូតដល់ខេត្ត Chongqing, Yunnan និងខេត្ត Sichuan បន្តស្ថិតក្នុងការប្រកាសអាសន្នកម្រិតខ្ពស់សម្រាប់គ្រោះមហន្តរាយកម្រិតទី ២ ដូចជាការបាក់ផ្លូវ បំណាក់ដី និងទឹកហូរប្រៀបទំនប់វារីអគ្គិសនី ។
ការលិចលង់ទ្រង់ទ្រាយធំដែលបានវាយប្រហារទីក្រុង Rongjiang និងទីក្រុង Congjiang នៅខេត្ត Guizhou កាលពីថ្ងៃអង្គារ បានរីករាលដាលដល់ខ្សែទឹកខាងក្រោមនៅតំបន់ភាគនីរតីប្រទេសចិន រួមទាំងតំបន់តាំងលំនៅជនបទក្នុងខេត្ត Guangxi នៅតាមច្រាំងទន្លេ Liu ដែលមានប្រភពដើមមកពីខេត្ត Guizhou ។
ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរដែលក្រុមព្យាករឧតុនិយមនិយាយថា វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនោះ បង្កបញ្ហាលំបាកខ្លាំងសម្រាប់ក្រុមអាជ្ញាធរដែលបានព្រមានពីការខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ៕