រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តរបស់អង្គការណាតូ ក្នុងការបង្កើនថ្លៃការពារ នឹងមិនប៉ះពាល់ខ្លាំងដល់សន្តិសុខរបស់ទីក្រុងម៉ូស្គូនោះទេ ។
កាលពីថ្ងៃពុធម្សិលមិញ សម្ព័ន្ធយោថាណាតូ បានឯកភាពបង្កើនគោលដៅចំណាយសមូហភាពដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ក្នុងរយៈពេល ១ទសវត្សរ៍បន្ទាប់ ដោយពួកគេលើកឡើងពីអ្វីដែលពួកយើងចាត់ទុកថា ជាការគំរាមកំហែងរយៈពេលយូរបង្កឡើងដោយរុស្ស៊ី ហើយនិងតម្រូវការពង្រឹងភាពធន់ផ្នែកយោធា និងស៊ីវិល ។
លោក Lavrov និយាយថា ផលប៉ះពាល់ត្រឹមថ្លៃការពារអតិបរមា ៥ភាគរយ ឬគោលដៅ ៥ភាគរយលើសន្តិសុខរបស់ពួកយើង លោកគិតថា វាមិនមានអ្វីធំដុំនោះទេ ។
លោកបន្តថា ពួកយើងដឹងពីគោលដៅអ្វីដែលពួកយើងតាមរក ពួកយើងពុំលាក់លៀមពួកគេនោះទេ ហើយពួកយើងបានប្រកាសដោយបើកចំហរដល់ពួកគេ ។
សូមបញ្ជាក់ថា សមាជិកអង្គការណាតូ បានយល់ព្រមបង្កើនថ្លៃការពារដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប គឺជាការបង្កើនធំមួយនៅក្នុងការចំណាយលើវិស័យការពារជាតិរបស់ពួកគេ ជាការឆ្លើយតបនឹងការទទួចចង់បានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpថា អឺរ៉ុបត្រូវមានទំនួលខុសត្រូវច្រើនជាងនេះ សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ៕