បណ្តាប្រទេសនៅតំបន់បាល់កង់ប្រឈមនឹងរលកកម្តៅដ៏សែនក្តៅបំផុតបំបែកកំណត់ត្រា

2025/06/27 03:45:50 am        28

ប្រជាពលរដ្ឋដែលស៊ូទ្រាំនឹងរលកកម្តៅដ៏សែនក្តៅ បានព្យាយាមរកទីកន្លែងធូរស្រាលនៅក្នុងទឹកបឹង និងតាមតំបន់ភ្នំនៅទូទាំងតំបន់បាល់កង់ក្នុងសប្តាហ៍នេះ ស្របពេលដែលអាជ្ញាធរសុខភាព ជំរុញឲ្យប្រជាពលរដ្ឋជ្រកម្លប់ និងទទួលទឹកផ្លែឈើឲ្យបានច្រើន ដើម្បីចៀសវាងខះជាតិទឹក ។

ក្រុមឧតុនិយមនៅប្រទេសស៊ែរប៊ី និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃម្សិលមិញ គឺជាថ្ងៃក្តៅបំផុតក្នុងប្រទេសនៅតំបន់បាល់កង់មួយនេះ ចាប់តាំងពីកំណត់ត្រាកាលពីសតវត្សរ៍ទី ១៩ ក្នុងនោះការព្យាករណ៍បានឲ្យដឹងថា សីតុណ្ហភាពនឹងក្តៅខ្លាំងជាងនេះបន្ថែមទៀត នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។

ក្រុមអាជ្ញាធរស៊ែរប៊ី បានណែនាំឲ្យប្រជាពលរដ្ឋជ្រកក្រោមម្លប់ឈើ ឬកន្លែងមានម៉ាស៊ីនត្រជាក់ ចៀសវាងការត្រូវពន្លឺព្រះអាទិត្យផ្ទាល់ ចាប់ពីវេលាម៉ោង ១១ព្រឹក ដល់ម៉ោង ៥ល្ងាច ហើយនិងព្រមានថា គ្រោះរាំងស្ងួតរយៈពេលយូរ អាចនឹងគំរាមកំហែងដល់ការប្រមូលផល ។

ក្រុមឧតុនិយម បានព្យាករណ៍ថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤០អង្សាសេ នៅទូទាំងតំបន់បាល់កង់ នៅក្នុងសប្តាហ៍ខាងមុខនេះ ។ 

នៅប្រទេសម៉ុនតេណេហ្រ្គូ ក្រុមភ្ញៀវទេសចរ នាំគ្នាចេញពីតំបន់ឆ្នេរសមុទ្រអាឌ្រីយ៉ាទិកនៅតំបន់ភាគខាងត្បូង ដោយធ្វើដំណើរទៅកាន់តំបន់ភ្នំទេសចរណ៍ Durmitor នៅភាគខាងជើង ជាទីដែលសីតុណ្ហភាពស្ថិតនៅ ១.៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលធ្វើឲ្យទីនោះមានសីតុណ្ហភាពទាបជាងតំបន់ឆ្នេរ ។

លោក Eric គឺជាភ្ញៀវទេសចរមួយរូបមកពីប្រទេសហូឡង់ និយាយថា ពួកយើងមានគម្រោងដើរលេងកម្សាន្តនៅតំបន់ឆ្នេរ ប៉ុន្តែពួកយើងបានសម្រេចចិត្តធ្វើដំណើរទៅភាគខាងជើងវិញ ដោយសារវាក្តៅខ្លាំងណាស់ ។

នៅប្រទេសក្រូអាតវិញ ដែលបានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅតាមតំបន់ឆ្នេរអាឌ្រីយ៉ាទិកកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋនាំគ្នាស្វែងរកកន្លែងត្រជាក់គេចចេញពីរលកកម្តៅនៅក្នុងបឹង Bundek ដែលស្ថិតនៅក្រៅរដ្ឋធានី Zagreb ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm