ប្រមុខការពារជាតិអាមេរិក៖ គ្មានព័ត៌មានចារកម្មដែលថាអ៊ីរ៉ង់បានបញ្ជូនចេញធាតុអ៊ុយរ៉ានីញ៉ូមមុនការវាយប្រហារទេ

2025/06/27 04:18:27 pm        164

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានទទូចកាលពីថ្ងៃព្រហស្បតិ៍២៦ ខែមិថុនា ថា ការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់គឺជាជោគជ័យ ដោយគាំទ្រការអះអាងរបស់ប្រធានាធិបតី Donald Trump និងបានស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការចោទសួរលទ្ធផលនៃប្រតិបត្តិការរបស់ខ្លួន។

យន្តហោះទម្លាក់គ្រាប់បែក B-2 របស់អាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនពីរដោយប្រើគ្រាប់បែកខួងចូលក្នុងគោលដៅក្រោមដីរួចបំផ្ទុះកម្ទេច GBU-57 ដ៏ធំកាលពីចុងសប្តាហ៍មុន         ខណៈនាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវបានវាយប្រហារទីតាំងទីបីដោយប្រើមីស៊ីលតម្រង់គោលដៅ Tomahawk ។     

លោក Hegseth បានប្រាប់អ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណ ដោយសំដៅទៅលើជម្លោះរយៈពេល ១២ ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ថា លោកប្រធានាធិបតី Trump បានបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាម និងគោលដៅកម្ទេចសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Trump បានហៅការវាយប្រហារនេះថាជា "ជោគជ័យខាងយោធាដ៏អស្ចារ្យ" ហើយបាននិយាយម្តងហើយម្តងទៀតថាការវាយប្រហារទាំងនោះបានបំផ្លាញទីតាំងនុយក្លេអ៊ែរ។

កាលពីថ្ងៃព្រហស្បត្តិ៍ លោកបានទទូចថា អ៊ីរ៉ង់ពុំបានដឹកជញ្ជូនឬផ្លាស់ទីចេញនូវសម្ភារនុយក្លេអ៊ែរ រួមទាំងសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចនោះទេ មុនមានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។

លោកTrump បាននិយាយក្នុងការប្រកាសលើវេទិកាសង្គម Truth របស់លោកថា គ្មានអ្វីត្រូវបានយកចេញពីកន្លែងនោះទេ។ វានឹងចំណាយពេលយូរខ្លាំងណាស់និង គ្រោះថ្នាក់ពេកដែរ ពិតជាពិបាកណាស់ក្នុងការដឹកជញ្ជូនចេញនោះ។ មានការលើកឡើងថា ពិភពលោក កំពុងប្រកែកគ្នាពីការខូចខាតទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងលើកជាសំណួរថា តើសារធាតុអ៊យរ៉ានីញ៉ូម ត្រូវបានចម្រាញ់រួចនោះនៅកន្លែងណា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm