ជនជាតិប៉ាឡេស្ទីនជាង៥៤០នាក់ ត្រូវបានសម្លាប់ក្នុងពេល១ខែពេលស្វែងរកជំនួយពីកន្លែងចែកចាយរបស់អាមេរិក និងអ៊ីស្រាអែល

2025/06/27 05:01:15 pm        198

ដោយយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្កាហ្សា សារព័ត៌មាន Al Jazeera រាយការណ៍ថា មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៥៤៩ នាក់ត្រូវបានសម្លាប់ដោយសារតែព្យាយាមទទួលបានជំនួយចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការកាលពី ៤ សប្តាហ៍មុន ។

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង៩០នាក់នៅតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីព្រឹកព្រលឹមពុធសប្ដាហ៍នេះ រួមទាំងជនជាតិប៉ាឡេស្ទីន ១៤ នាក់ដែលកំពុងរង់ចាំនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយ។

ប្រភពនានាពីមន្ទីរពេទ្យក្នុងដែនដីហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera ថាមនុស្សយ៉ាងហោចណាស់៧១នាក់ត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលទូទាំងដែនដីហែកហួរដោយសង្គ្រាមមួយនេះក្នុងពេល២៤ម៉ោងកន្លងទៅ។ 

ក្រុមអាជ្ញាធរហ្កាហ្សាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដែលគេហៅថាជា “អន្ទាក់មរណៈ” ក៏បានបណ្តាលឱ្យមនុស្សចំនួន៤.០៦៦នាក់រងរបួស និងបានបណ្តាលឱ្យមនុស្ស៣៩នាក់បាត់ខ្លួនផងដែរ ក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាន។

គ្រប់យ៉ាងដែលកំពុងកើតឡើងនូវអ្វីគេហៅថា 'មជ្ឈមណ្ឌល' ទាំងនេះ បង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមពេញទំហឹង ដែលអ៊ីស្រាអែល ត្រូវទទួលខុសត្រូវជាចម្បង និងដោយផ្ទាល់។ពួកគេថ្កោលទោសយ៉ាងដាច់អហង្កាចំពោះឧក្រិដ្ឋកម្មកំពុងបន្តនេះ ក្នុងនោះជនស៊ីវិលដែលស្រេកឃ្លានត្រូវបានបោកបញ្ឆោត ហើយបន្ទាប់មកត្រូវបានគេបាញ់សម្លាប់ជាប្រព័ន្ធ និងដោយចេតនាជារៀងរាល់ថ្ងៃ តាមកាលវិភាគដែលបានកំណត់ទុកជាមុន។    

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្កាហ្សាបានបន្ថែមថា របបកាន់កាប់របស់អ៊ីស្រាអែល កំពុងប្រើប្រាស់អាហារជាអាវុធនៃការសម្លាប់រង្គាល ដោយបង្វែរអ្វីដែលខ្លួនអះអាងថាជា "ជំនួយ" ទៅជាឧបករណ៍នៃការសម្លាប់រង្គាល និងការត្រួតត្រា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        55
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm