មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានទទូចថាសហរដ្ឋអាមេរិក "ពុំបានទទួលសមិទ្ធផលអ្វីឡើយ" ពីការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីបទឈប់បាញ់ជាមួយអ៊ីស្រាអែលត្រូវបានព្រមព្រៀងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Ayatollah Ali Khamenei បាននិយាយថា ការវាយប្រហារនេះមិន "សម្រេចបាននូវអ្វីដែលសំខាន់" ដើម្បីរំខានដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ ហើយបានពណ៌នាការសងសឹកប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសកាតាថា ជាការដោះស្រាយការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
ការអះអាងរបស់លោកបានកើតឡើងស្របពេលក្រុងវ៉ាស៊ីនតោនបានបញ្ជាក់លើការវាយតម្លៃរបស់ខ្លួនថា ការវាយប្រហារនេះបានធ្វើឱ្យខូចដល់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ចារកម្មដែលប្រមូលបានដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បង្ហាញពីប្រតិបត្តិការនេះថាបានធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់កម្មវិធីនុយក្លេអ៊ែរ ដែលជាការដើរថយក្រោយច្រើនទសវត្សរ៍។
កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការវាយប្រហារប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបី នៅក្នុងប្រទេសអ៊ីរ៉ង់ "បានលុបបំបាត់ចោលទាំងស្រុង" ហើយបានឆ្លើយតបយ៉ាងខឹងសម្បារចំពោះរបាយការណ៍ដែលលើកឡើងពីសំណាក់ក្រុមមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ ថា ការខូចខាតអាចមានទំហំតូចជាងការរំពឹងទុក៕

