ផ្នែកនានាទូទាំងសហរដ្ឋអាមេរិក ជួបប្រទះកម្ដៅដ៏គ្រោះថ្នាក់ដល់កម្រិតកំណត់ត្រាក្នុងសប្តាហ៍នេះ

2025/06/27 05:51:36 pm        152

កំណត់ត្រាកម្ដៅដ៏គ្រោះថ្នាក់ត្រូវបានបំបែកនៅក្នុងជាង ២៨០ទីតាំងនៅទូទាំងសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ ជាមួយនឹងការរំពឹងទុកថាសីតុណ្ហភាពកាន់តែខ្លាំងក្លាជាងនេះ។ មជ្ឈមណ្ឌលព្យាករអាកាសធាតុរបស់អាមេរិក NOAA បានឱ្យដឹងថា រលកកម្ដៅដ៏ក្តៅគគុក ដែលកំពុងគ្របដណ្ដប់លើតំបន់កណ្ដាលប៉ែកខាងលិច និងឆ្នេរខាងកើត បាននាំមកនូវស្ថានភាពគ្រោះថ្នាក់ដល់មនុស្សជិត ១៣០លាននាក់ ក្រោមការព្រមានពីកម្ដៅខ្លាំង ឬការណែនាំពីកម្ដៅក្នុងថ្ងៃព្រហស្បតិ៍ (២៦ មិថុនា)។

ទិន្នន័យ NOAA បង្ហាញថា ទីតាំងចំនួន ២៨២កន្លែង នៅសហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាកម្ដៅប្រចាំថ្ងៃក្នុងសប្តាហ៍នេះ ខណៈទីតាំង ១២១កន្លែងផ្សេងទៀត មើលឃើញកម្រិតខ្ពស់កាលពីមុននៃកម្ដៅដ៏កំណាច។ កំណត់ត្រាកម្ដៅប្រចាំថ្ងៃថ្មីក៏ត្រូវកត់ត្រានៅទីក្រុងធំៗយ៉ាងហោចណាស់៥០ នៅភាគខាងកើតសហរដ្ឋអាមេរិក ក្នុងថ្ងៃអង្គារតែមួយប៉ុណ្ណោះ នេះបើយោងតាមសេវាអាកាសធាតុជាតិ។

NOAA និយាយថា រលកកម្ដៅដ៏អូសបន្លាយ និងខ្លាំងក្លាត្រូវរំពឹងថានឹងបន្តដល់ថ្ងៃសុក្រ (២៧ មិថុនា) នេះ ពីតំបន់កណ្កាលប៉ែកខាងលិច ដល់ពាក់កណ្តាលអាត្លង់ទិក។ សេចក្ដីណែនាំពីកម្ដៅនៅតែមានក្នុងរដ្ឋជាច្រើននៅថ្ងៃព្រហស្បតិ៍ រួមទាំងផ្នែកខ្លះនៃរដ្ឋ North Carolina រដ្ឋ Illinois តំបន់ Washington DC រួមទាំងកន្លែងជាច្រើនទៀត។

នៅទីក្រុង Springfield រដ្ឋ Ohio បានបង្កើតកំណត់ត្រាកម្ដៅខ្ពស់បំផុត ៤០អង្សាសេក្នុងថ្ងៃអង្គារ ដោយបានផ្តួលកំណត់ត្រា ៣៨អង្សាសេពីមុន។ នៅទីក្រុង Baltimore រដ្ឋ Maryland បានមើលឃើញកំណត់ត្រាខ្ពស់ ៤០,៥អង្សាសេ ដោយបំបែកកំណត់ត្រា ៣៨អង្សាសេក្នុងឆ្នាំ២០១០។ NOAA និយាយថា ថ្ងៃអង្គារសប្ដាហ៍នេះគឺជាថ្ងៃក្តៅបំផុតរបស់ទីក្រុងញូវយ៉ក ចាប់តាំងពីឆ្នាំ២០១២មក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm