បន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ លោក Trump និងអឺរ៉ុប នៅតែរកាំរកូសជុំវិញមហិច្ឆតារបស់លោក Putin

2025/06/27 05:55:29 pm        139

នៅក្នុងគំនិតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ហាក់មើលឃើញថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin កំពុងស្វែងរកច្រកចេញពីសង្រ្គាមដ៏បង្ហូរឈាមអាយុកាល ៣ឆ្នាំរបស់លោកទៅលើអ៊ុយក្រែន ប៉ុន្តែបើតាមទស្សនៈរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte យល់ឃើញថា មហិច្ឆតារបស់មេដឹកនាំរុស្ស៊ីរូបនេះប្រហែលជាទើបតែចាប់ផ្តើមប៉ុណ្ណោះ។

លោក Rutte បានចេញការព្រមានដល់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូ កាលពីថ្ងៃអង្គារ (២៤ មិថុនា) សប្ដាហ៍នេះថា ប្រសិនបើសម្ព័ន្ធយោធាមិនវិនិយោគលើសមត្ថភាពការពាររបស់ខ្លួនទេ នោះរុស្ស៊ីអាចវាយប្រហារប្រទេសសមាជិកក្នុងពេល ៣ឆ្នាំបន្ទាប់។ រដ្ឋជាសមាជិកភាគច្រើនបានយល់ព្រមលើការទាមទាររបស់អាមេរិក ដើម្បីជំរុញការចំណាយការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប។

លោក Trump ដែលធ្លាប់រិះគន់សម្ព័ន្ធយោធានេះថា "ខ្សែលើ" បាននិយាយថា ទស្សនៈរបស់លោកបានផ្លាស់ប្តូរហើយ។ ទោះយ៉ាងនេះក្ដី ជំនួបកំពូលដែលបញ្ចប់កាលពីថ្ងៃពុធនោះ នៅតែគូសបញ្ជាក់ពីគម្លាតកាន់តែទូលាយរវាងអាមេរិក និងអឺរ៉ុប ទៅលើការមើលឃើញពីមហិច្ឆតាយោធារបស់រុស្ស៊ី។

លោក Philippe Dickinson នាយករងនៃគំនិតផ្តួចផ្តើមសន្តិសុខអន្តរអាត្លង់ទិក និងជាអតីតអ្នកការទូតអង់គ្លេសលើកឡើងថា "ការខ្វះខាតនូវការយល់ដឹងរួមពីគោលដៅរបស់លោក Putin នឹងបង្កភាពស្មុគស្មាញដល់ផែនការការទូតនាពេលអនាគតដើម្បីបញ្ចប់សង្គ្រាម"។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ លោក Trump ទទួលស្គាល់ថា អាចទៅរួចដែលលោក Putin មានមហិច្ឆតាទឹកដីលើសពីអ៊ុយក្រែន ប៉ុន្តែក៏ទទូចថា មេដឹកនាំរុស្ស៊ីរូបនេះនៅតែចង់ឱ្យសង្រ្គាមបញ្ចប់ឆាប់រហ័ស។ ការយល់ឃើញរបស់លោក Trump គឺច្បាស់ណាស់ថាផ្ទុយពីមន្រ្តីណាតូជាច្រើន ដោយមន្ត្រីជាន់ខ្ពស់ណាតូមួយរូបបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារថា តាមពិតលោក Putin មិនចាប់អារម្មណ៍នឹងបទឈប់បាញ់ ឬចូលក្នុងកិច្ចពិភាក្សាដោយស្មោះត្រង់ទាល់តែសោះ ដោយបន្តថា មហិច្ឆតារបស់រុស្ស៊ីគឺចង់បានការគ្រប់គ្រងហួសពី "ទឹកដីមួយចំនួនតាមបន្ទាត់រដ្ឋបាលរបស់ពួកគេ"៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        221
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm