ភាពចលាចលនយោបាយបង្កឱ្យមានក្ដីបារម្ភផ្នែកសេដ្ឋកិច្ច ខណៈទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងឬរំលាយសភា

2025/06/27 06:12:27 pm        284

ភាពមិនច្បាស់លាស់លើអនាគតរបស់នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn ជំរុញឱ្យមានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច ជាមួយនឹងហានិភ័យចំពោះថវិកាឆ្នាំ២០២៦  គោលនយោបាយសំខាន់ៗ និងទំនុកចិត្តវិនិយោគិន។ការព្រួយបារម្ភកំពុងកើនឡើងក្នុងវិស័យធុរកិច្ចរបស់ប្រទេសថៃជុំវិញអស្ថិរភាពនយោបាយដែលកំពុងកើនឡើង ស្របពេលមានការរំពឹងទុកថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra អាចលាលែងពីតំណែង ឬរំលាយសភា ជុំវិញការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសថៃ ពិសេសពាក់ព័ន្ធសមត្ថភាពដឹកនាំប្រទេសរបស់លោកស្រីនាយករដ្ឋមន្ត្រីរូបនេះ។

ភាពមិនច្បាស់លាស់នេះកំពុងក្លាយជាស្រមោលលើសេដ្ឋកិច្ចជាតិ ដោយក្រុមអ្នកវិភាគ និងអ្នកតំណាងវិស័យឯកជនបានព្រមានអំពីការពន្យារពេលដែលអាចកើតមានចំពោះថវិកាសារពើពន្ធឆ្នាំ២០២៦ និងការរំខានដល់គោលនយោបាយសំខាន់ៗ។  

ប្រសិនបើនាយករដ្ឋមន្ត្រីចុះចេញពីតំណែង សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីពីបញ្ជីបេក្ខជនដែលត្រូវតែងតាំងដោយគណបក្ស។ ប្រសិនបើមេដឹកនាំថ្មីមកពីសម្ព័ន្ធភាពបច្ចុប្បន្ន ជាពិសេស លោក ឆៃកាសេម និទិស៊ីរី (Chaikasem Nitisiri) នៃគណបក្សភឿថៃ ផលប៉ះពាល់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានតិចតួច។ នេះទំនងជាអនុញ្ញាតឱ្យសេចក្ដីស្នើច្បាប់កញ្ចប់ថវិកាឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់សរុប ៣,៧៨សែនកោដិបាត ដំណើរការតាមការគ្រោងទុក រួមជាមួយនឹងរបៀបវារៈគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល។  

ចំហាកឬ សេណារីយ៉ូដែលរំខានជាងនេះគឺការរំលាយសភាពេញលេញ។ ទោះបីជាអំណានលើកដំបូងនៃច្បាប់ថវិកាជាតិឆ្នាំ ២០២៦ បានអនុម័តនៅសភាជាន់ទាបរួចហើយនៅថ្ងៃទី៣០ខែឧសភាក៏ដោយ ក៏ការរំលាយសភា នឹងលុបចោលសុពលភាពសេចក្ដីស្នើច្បាប់នោះទាំងស្រុង ពេលនោះ រដ្ឋាភិបាលនឹងមិនអាចអនុវត្តកញ្ចប់ថវិកាថ្មីនៅថ្ងៃទី១តុលា២០២៥បានទេ ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធថ្មី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm