មេដឹកនាំប្លុកអឺរ៉ុប ពិភាក្សាសំណើពាណិជ្ជកម្មថ្មីរបស់អាមេរិក ខណៈថ្ងៃផុតកំណត់ពន្ធជិតមកដល់

2025/06/27 11:15:27 am        187

បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានពិភាក្សាលើសំណើថ្មីពីសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឯកិច្ចប្រជុំកំពូលទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ដោយប្រធានគណៈកម្មាការ លោកស្រី Ursula von der Leyen គិតថាកិច្ចចរចារពន្ធអាចបរាជ័យ ហើយនិយាយថា "ជម្រើសទាំងអស់នៅតែមាននៅលើតុចរចា"។

ពេលវេលាជិតអស់ហើយសម្រាប់ប្លុកនេះដើម្បីស្វែងរកជំហររួមមួយ មុនពេលការផ្អាកពន្ធខ្ពស់ដែលត្រូវបានគំរាមកំហែងដោយប្រធានាធិបតីអាមេរិក Donald Trump ត្រូវផុតកំណត់នៅថ្ងៃទី០៩ ខែកក្កដា ខាងមុខនេះ ដែលអាចជាការវាយប្រហារដ៏ធំដល់អ្នកនាំចេញអឺរ៉ុប រាប់ចាប់ពីរថយន្ត ទៅដល់ឱសថ។

មេដឹកនាំអ៊ឺរ៉ុបកំពុងប្រជុំគ្នាដើម្បីសម្រេចថា តើពួកគេចង់ជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆាប់រហ័ស ឬបន្តប្រយុទ្ធតតាំងដើម្បីបានកិច្ចព្រមព្រៀងកាន់តែប្រសើរឡើងមួយ ដោយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់សហភាពអឺរ៉ុប គឺអាល្លឺម៉ង់ និងបារាំង ទំនងជាខ្វែងគំនិត។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជំរុញឱ្យសហភាពអឺរ៉ុប ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម "រហ័ស និងសាមញ្ញ" ជាជាង "យឺតយ៉ាវ និងស្មុគស្មាញ"។ ប៉ុន្តែប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសរបស់លោកនឹងមិនទទួលយកលក្ខខណ្ឌដែលមិនមានតុល្យភាពនោះទេ ប៉ុន្តែក៏នៅតែចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរហ័ស និងជាក់ស្តែងមួយដែរ។

លោកស្រី Von der Leyen និយាយថា ប្លុកអឺរ៉ុបបានទទួលឯកសារចុងក្រោយបំផុតរបស់អាមេរិក ក្នុងថ្ងៃព្រហស្បតិ៍សម្រាប់ការចរចាបន្ថែម ហើយខ្លួនកំពុងវាយតម្លៃលើសំណើនោះ។ មិនមានព័ត៌មានជាក់លាក់ណាលើឯកសារសំណើទេ ប៉ុន្តែអ្នកការទូតសហភាពអឺរ៉ុបម្នាក់បានពិពណ៌នាថាជា "កិច្ចព្រមព្រៀងគោលការណ៍" ដោយបន្ថែមថា អាមេរិកមិនចង់លម្អិតលើវិស័យឧស្សាហកម្មជាក់លាក់ឡើយ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am