វិមានក្រឹមឡាំង៖ ពុំទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់ជុំថ្មីនៃកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែននៅឡើយទេ

2025/06/27 06:22:22 pm        199

ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ថា វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ពុំទាន់មានវឌ្ឍនភាពនៅឡើយទេ ឆ្ពោះទៅរកការកំណត់កាលបរិច្ឆេទសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។  

ទីភ្នាក់ងារសារព័ត៌មានTASS មួយផ្សេងទៀត បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយនិយាយថា រុស្ស៊ីពេញចិត្តនឹងការបន្តកិច្ចខិតខំប្រឹងប្រែងផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិកក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់ឆ្ពោះទៅបញ្ចប់សង្គ្រាម។

ការចរចារដែលបានបន្តឡើងវិញ បន្ទាប់ពីសង្គ្រាមជាងបីឆ្នាំរវាង រុស្ស៊ី និងអ៊ុយក្រែន   បានធ្វើឡើងទល់មុខគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កាលពីថ្ងៃទី ១៦ ខែឧសភា២០២៥ និងថ្ងៃទី ២ ខែមិថុនា២០២៥ ដែលនាំឱ្យមានការដោះដូរឈ្លើយសឹកជាបន្តបន្ទាប់ និងការប្រគល់សាកសពទាហានដែលបានស្លាប់ក្នុងសង្គ្រាម។ 

ប៉ុន្តែភាគីសង្រ្គាមទាំងពីពុំបានបង្កើតវឌ្ឍភាពឈានទៅរកបទឈប់បាញ់ដែលអ៊ុយក្រែនគាំទ្រ ដោយលោកខាងលិច បាននិងកំពុងដាក់សម្ពាធនោះទេ។ 

រុស្ស៊ី បានវាយប្រហារលើទីក្រុងឧស្សាហកម្មដ៏សំខាន់ Dnipro របស់អ៊ុយក្រែន ដោយមីស៊ីលបាលីស្ទីកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានបង្កការបំផ្លិចបំផ្លាញដ៏ធំ និងបានសម្លាប់មនុស្ស១៧នាក់ និងជាង២៧០នាក់រងរបួស។

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់២៦ នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់រងរបួសនៅទូទាំងប្រទេសអ៊ុយក្រែនក្នុងការវាយប្រហាររបស់រុស្ស៊ីនៅសប្ដាហ៍នេះ ខណៈទីក្រុងមូស្គូ និងទីក្រុងគីវ បានបង្កើនការវាយប្រហារដោយយានដ្រូនដាក់គ្នាកាន់តែខ្លាំងក្លា ទន្ទឹមនឹងលោក Volodymyr Zelenskyy កំពុងស្វែងរកការធានាពីសម្ព័ន្ធមិត្តលោកខាងលិចបន្ថែមទៀតក្នុងជំនួបកំពូលណាតូនៅសប្ដាហ៍នេះដើម្បីទប់ទល់កងកម្លាំងរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm