គ្រូបង្រៀន និស្សិត និងបុគ្គលិកនៃសាកលវិទ្យាល័យអាហ្សង់ទីនរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មដង្ហែរទៅកាន់ក្រសួងអប់រំ កាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ដោយមានកាន់ភ្លើងទៀន និងបើកភ្លើងទូរស័ព្ទ ដើម្បីទាមទារការផ្តល់មូលនិធិបន្ថែមទៀតសម្រាប់វិស័យអប់រំ។

ការតវ៉ាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ខណៈក្រុមបាតុករទាមទារក្នុងចំណោមបញ្ហាផ្សេងៗ ការកែសម្រួលប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកសាកលវិទ្យាល័យ និងគ្រូបង្រៀន និងការអនុម័តច្បាប់ហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យ។
ចាប់តាំងពីប្រធានាធិបតី លោក Javier Milei ឡើងកាន់តំណែងនៅចុងឆ្នាំ២០២៣ បុគ្គលិកវិស័យអប់រំ និងនិស្សិត បានចេញតវ៉ាប្រឆាំងនឹងការកាត់បន្ថយថវិការបស់ពួកគេ។
និស្សិតសាកលវិទ្យាល័យម្នាក់ បាននិយាយថា «ការផ្តល់អាហារូបករណ៍មិនគ្រប់គ្រាន់ទេ លក្ខខណ្ឌនានាដែលយើងរស់នៅ កង្វះការងារផ្លូវការ លទ្ធភាពទទួលបានលក្ខខណ្ឌល្អប្រសើរក្នុងការរស់នៅ សិក្សា និងធ្វើការ ធ្វើឱ្យផ្នែកអប់រំនិងបណ្តុះបណ្តាលរបស់យើងកាន់តែលំបាក ដោយហៅប្រាក់ឈ្នួលគ្រូបង្រៀន និងបុគ្គលិកថា «ជួបការលំបាកខ្លាំង»។
