របាយការណ៍៖ លោក Netanyahu និងលោក Trump បានព្រមព្រៀងថាបញ្ចប់សង្រ្គាមហ្កាហ្សា ក្នុងពេលពីរសប្ដាហ៍

2025/06/27 09:53:31 pm        403

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលជាច្រើនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) សប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងតែជំរុញឱ្យលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បញ្ចប់ជម្លោះអាយុកាល ២០ខែនៅក្នុងដែនដីហ្កាហ្សា ប្រឆាំងនឹងក្រុមហាម៉ាស ក្នុងស្ថានការណ៍វិវឌ្ឍដ៏ធំមួយបន្ទាប់ពីជោគជ័យក្នុងសង្រ្គាមរយៈពេល ១២ថ្ងៃទល់នឹងអ៊ីរ៉ង់។

កាសែតអ៊ីស្រាអែល Hayom បានរាយការណ៍ដោយសម្អាងដល់ប្រភពមិនបញ្ចេញឈ្មោះថា លោក Netanyahu និងលោក Trump បានឯកភាពគ្នានៅក្នុងកិច្ចសន្ទនាតាមទូរសព្ទក្នុងសប្ដាហ៍នេះថានឹងមានការបញ្ចប់សង្រ្គាមហ្កាហ្សាយ៉ាងលឿនបំផុត ប្រហែលជាក្នុងរយៈពេល ២សប្ដាហ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Kan រាយការណ៍ថា ការទាមទាររបស់លោក Trump ឱ្យលុបចោលការកាត់ក្តីព្រហ្មទណ្ឌប្រឆាំងលោក Netanyahu ក៏ផ្សារភ្ជាប់នឹងកិច្ចប្រឹងប្រែងនេះដែរ។ របាយការណ៍បន្តថា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ដែលសុំមិនបញ្ចេញឈ្មោះនោះនិយាយថា សារបង្ហោះតាមបណ្ដាញសង្គម Truth Social របស់លោក Trump ដែលទាមទារឱ្យឈប់បង្ខំលោក Netanyahu ចូលរួមសវនាការលើបទចោទព្រហ្មទណ្ឌជាច្រើន "មិនមែនធ្វើឡើងដោយគ្មានហេតុផល" នោះទេ។

ក្រោយមក លោក Netanyahu បាននិយាយនៅថ្ងៃព្រហស្បតិ៍ដដែលនោះថា លទ្ធផលនៃសង្រ្គាមរបស់អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានបើកឱកាសសម្រាប់សន្តិភាពដែលប្រទេសរបស់លោកមិនគួរខ្ជះខ្ជាយឡើយ។ បទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលសម្របសម្រួលដោយអាមេរិក បានបង្កើនក្ដីសង្ឈឹមក្នុងចំណោមប្រជាជនប៉ាឡេស្ទីន សម្រាប់ការបញ្ចប់សង្រ្គាមហ្កាហ្សា ដ៏បំផ្លិចបំផ្លាញ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        26
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm