ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា ត្រូវបានបង្ក្រាបយកទៅដុតកម្ទេចចោល

2025/06/27 11:45:40 pm        176

ព្រះវិហារ៖ ផ្លែដូងក្រអូបចំនួន១៥០០គីឡូក្រាម ក្រោយស្រាវជ្រាវរកឃើញថា ឈ្មួញលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ត្រូវបានបង្ក្រាបយកទៅដុតកម្ទេចចោលផងដែរ ។

បើតាមអាជ្ញាធរស្រុកឆែប បានឱ្យដឹងថា ក្រោយទទួលបានការណែនាំពីឯកឧត្ដម​ គីម​ រិទ្ធី​ អភិបាលខេត្ត​ព្រះវិហារ បានបញ្ជា​លោក​ ឃិត​ សុធារ៉ា​ អភិបាលស្រុកឆែប ដឹកនាំកំលាំង​គណៈបញ្ជាការរដ្ឋបាលស្រុកឆែប​​ រួមទាំងក្រុមមន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយមន្ត្រីគយសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ សហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់រថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 មួយគ្រឿង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ។ជាលទ្ធផលសមត្ថកិច្ចចម្រុះរកឃើញ៖ ផ្លែដូងក្រអូបចំនួន ២៨៥០ ផ្លែស្នើនឹង ១៥០០គីឡូក្រាម , ទឹកដូងច្រកដាក់ដបចំនួន ២៨០ដប ស្មើនឹង ៤២០លីត្រ ,សាច់ដូង ២៤គីឡូក្រាម ។

មន្ត្រីគយបានសាកសួរ និងស្រាវជ្រាវរកឃើញថា ដូងក្រអូបទាំងអស់នេះ​ គឺបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលតាមទូកឆ្លងកាត់កំពង់ចម្លង ឃុំកំពង់ស្រឡៅស្រុក​ឆែប ជាប្រភេទ​ទំនិញដែល​រាជរដ្ឋាភិបាល​កម្ពុជា​ហាមឃាត់។ នៅព្រឹក​ថ្ងៃ​ទី២៧​ ខែមិថុនា​ ឆ្នាំ២០២៥​ លោក​ ជាប សៅ​ ប្រធានសាខាគយ​ និងរដ្ឋករខេត្តកំពង់ធំ​ ព្រះវិហារ​ បានចាត់ក្រោមឱវាទ​ យកទំនិញទាំងនោះ ទៅធ្វើការដុតបំផ្លាញចោល​ នៅក្នុងបរិវេណសាលាស្រុកឆែប។

សូមបញ្ជាក់ថា​ ការដុតបំផ្លាញចោលនេះ​ មានការចូលរួម​ មានការចូលរួមពី​ លោក​ អភិបាលស្រុក​ កំលាំងអធិការដ្ឋាននគរបាលស្រុក​ កំលាំង​កងរាជអាវុធហត្ថខេត្ត​ និងមន្ត្រី​គយ​ និងអ្នកបើកបរ​ ឡានដឹកដូងក្រអូបនេះផងដែរ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm