នគរបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី២៧ ខែមិថុនា) នេះ បានចាប់ខ្លួនជនជាតិអាមេរិក ៦នាក់ បន្ទាប់ពីពួកគេប៉ុនប៉ងបញ្ជូនដបប្លាស្ទិកដែលមានអង្ករ និងគម្ពីរគ្រិស្តសាសនាទៅកូរ៉េខាងជើង។
នគរបាលក្នុងតំបន់ បានប្រាប់ឲ្យដឹងថា ពួកគេទាំង ៦នាក់ កំពុងព្យាយាមបញ្ជូនដបប្លាស្ទិករាប់ពាន់ដបដែលពេញដោយអង្ករ ក្រដាសប្រាក់មួយដុល្លារ និងគម្ពីរគ្រិស្តសាសនាចូលទៅក្នុងសមុទ្រ ម្ដុំកោះ Ganghwa នៅពេលដែលពួកគេត្រូវបានចាប់ខ្លួន។

ប្រធានក្រុមស៊ើបអង្កេត នៅប៉ុស្តិ៍នគរបាល ក្នុងទីក្រុង Incheon នៃកោះ Ganghwa បាននិយាយថា៖ «យើងបានចាប់ខ្លួន និងកំពុងសាកសួរជនជាតិអាមេរិកចំនួន ៦នាក់ ដែលមានអាយុន្លោះពី ២០ ទៅ ៥០ឆ្នាំ ពីបទសង្ស័យថា បានបំពានក្របខ័ណ្ឌច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងសុវត្ថិភាព»។
លោកបានបន្ថែមថា ជនជាតិអាមេរិកទាំងនោះមិនអាចនិយាយភាសាកូរ៉េបានទេ ដូច្នេះ «អ្នកបកប្រែត្រូវបានផ្តល់ជូនពួកគេ ហើយយើងបានចាប់ផ្តើមការសាកសួរ ចាប់តាំងពីពេលនោះមក»៕
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបានចូលកាន់តំណែងកាលពីខែមិថុនា បានប្តេជ្ញាបន្ទន់ជំហរចំពោះទីក្រុងព្យុងយ៉ាង ដោយអនុវត្តវិធីសាស្រ្តសន្តិភាពបន្ថែមទៀត ហើយបានបញ្ឈប់ការផ្សាយតាមប្រព័ន្ធបំពងសំឡេង ដែលជាការឆ្លើតតប កូរ៉េខាងជើងបានបញ្ឈប់ដែរនៅថ្ងៃបន្ទាប់៕

