ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី បញ្ចប់តួនាទី ក្រោយបំពេញភារកិច្ចឆ្លងកាត់រយៈពេលដ៏តានតឹង

2025/06/28 12:38:58 am        49


ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី គឺលោកស្រី Lynne Tracy កំពុងបញ្ចប់កាតព្វកិច្ចរបស់ខ្លួនហើយ។ នេះបើតាមការឲ្យដឹងពីស្ថានទូតរបស់លោកស្រី នៅថ្ងៃសុក្រ (ទី២៧ ខែមិថុនា) ដោយកត់សម្គាល់ថា លោកស្រីបានបំពេញតួនាទីឆ្លងកាត់រយៈពេលដ៏តានតឹងបំផុត ក្នុងទំនាក់ទំនង រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

ការចាកចេញរបស់អ្នកការទូតអាជីពរូបនេះ ដែលត្រូវបានតែងតាំងក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក Joe Biden កើតឡើងនៅពេលដែលរុស្ស៊ី និងសហរដ្ឋអាមេរិក ពិភាក្សាអំពីលទ្ធភាពនៃការរៀបចំឡើងវិញនូវទំនាក់ទំនងរបស់ប្រទេសទាំង២ ដែលកាន់តែអាប់អួខ្លាំងឡើងៗ បន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមបង្កសង្រ្គាមទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២។

លោកប្រធានាធិបតី Donald Trump បាននិយាយថា មានកិច្ចព្រមព្រៀងវិនិយោគធំៗជាច្រើន ដែលអាចនឹងត្រូវបានឈានដល់ ប៉ុន្តែកំពុងមានការខកចិត្តកាន់តែខ្លាំងឡើងៗ ដែលកិច្ចប្រឹងប្រែងរបស់លោក ក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន រហូតមកដល់ពេលនេះ មិនទាន់បង្កើតបាននូវបទឈប់បាញ់ដ៏មានអត្ថន័យនៅឡើយទេ។

ស្ថានទូតបានដកស្រង់សម្តីរបស់លោកស្រី Tracy ដែលបាននិយាយថា៖ «ខ្ញុំមានមោទនភាពដែលបានតំណាងប្រទេសរបស់ខ្ញុំ នៅទីក្រុងមូស្គូ ក្នុងអំឡុងពេលវេលាដ៏លំបាកនេះ។ នៅពេលខ្ញុំចាកចេញពីប្រទេសរុស្ស៊ី ខ្ញុំដឹងថា សហការីរបស់ខ្ញុំនៅស្ថានទូត នឹងបន្តធ្វើការ ដើម្បីកែលម្អទំនាក់ទំនង និងបន្តរក្សាចំណងទាក់ទងជាមួយប្រជាជនរុស្ស៊ី»។

គួរបញ្ជាក់ថា ស្ថានទូតបានឲ្យដឹងនៅដើមខែនេះថា លោកស្រី Tracy នឹងចាកចេញពីមុខតំណែងកឆាប់ៗនេះ។ លោកស្រីបានទៅទីក្រុងមូស្គូ ក្នុងខែមករា ឆ្នាំ២០២៣ ហើយត្រូវបានស្វាគមន៍ដោយក្រុមបាតុករដែលស្រែកពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក នៅពេលលោកស្រីទៅកាន់ក្រសួងការបរទេស ដើម្បីបង្ហាញអត្តសញ្ញាណរបស់លោកស្រី។ អ្នកស្នងតំណែងបន្តពីលោកស្រី មិនទាន់ត្រូវបានបញ្ចេញឈ្មោះជាសាធារណៈនៅឡើយទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm