ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិថ្កោលទោស​ការ​សម្លាប់​រង្គាល​នៅ​មី​យ៉ាន់​ម៉ា​

2021/12/30 05:13:59 pm        671

​UN៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ ទី២៩ ខែ​ធ្នូ​បាន​ថ្កោល​ទោស​ការ​សម្លាប់​រង្គាល​កាលពី​សប្តាហ៍​មុន ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ដែល​មាន​មនុស្ស​ជាង ៣០​នាក់​រួម​ទាំង​បុគ្គលិក​អង្គការ Save the Children ពីរ​នាក់​ដែល​ត្រូវ​បាន​ដាក់​ការ​ស្តីបន្ទោស​លើ​កងទ័ព​របប​យោធា​។​

​ការ​សម្លាប់​នេះ​បាន​កើត​ឡើង​ចំ​ថ្ងៃ​ណូអែល​ក្នុង​រដ្ឋ Kayah ភាគ​ខាងកើត ជា​កន្លែង​ដែល​ពួក​ឧទ្ទាម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​នឹង​កំពុង​ប្រយុទ្ធ​ជាមួយ​យោធា ដែល​បាន​កាន់កាប់​រដ្ឋាភិបាល​ពី​រដ្ឋបាលជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ កាលពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២១ នេះ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បាន​សង្កត់​ធ្ងន់​ទៅលើ​ភាព​ចាំ​បាច់ ​ក្នុង​ការ​ធានា​ឱ្យ​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​នេះ​។​ ​ពួកគេ​ក៏បាន​អំពាវនាវ​ផងដែរឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​អំពើហិង្សា​ទាំងឡាយ និងបាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ការធានា​សុវត្ថិភាព​របស់​ជន​ស៊ីវិល​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់ ៣៥​នាក់រួមទាំង​កុមារ ៤នាក់ និង​បុគ្គលិក ២​នាក់​នៃ​អង្គការ​សប្បុរសធម៌ Save the Children ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ​។​ ​ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​សង្កត់ធ្ងន់​លើ​ត​ភាពចាំបាច់ ​សម្រាប់​ការបើក​ច្រក​ដឹកជញ្ជូន​មនុស្សធម៌​ចូល​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការរារាំង​ដល់​មនុស្ស​ទាំងអស់​ដែល​ត្រូវការ​ជំនួយ និង​សម្រាប់​ការការពារពេញលេញលើ​សុវត្ថិភាព និង​សន្តិសុខ​របស់​បុគ្គលិក​មនុស្សធម៌ និង​ក្រុមគ្រូពេទ្យ​។​ ​ក្រុម​អ្នក​ប្រយុទ្ធប្រឆាំង​របប​សឹក​បាន​និយាយថា ពួក​គេ​បាន​រកឃើញ​សាកសព​ជាង ៣០នាក់​ដែល​ត្រូវបាន​ដុតរួមទាំង​ស្ត្រី និង​កុមារ​នៅលើ​ផ្លូវ​ហាយវ៉េ​ក្នុង​រដ្ឋ Kayah បន្ទាប់ពី​ការវាយប្រហារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm