នៅថ្ងៃសុក្រនេះ មេដឹកនាំឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និយាយថា ពួកគេស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប៉ុន្តែពួកគេជំរុញឲ្យមានដំណោះស្រាយសន្តិភាពចំពោះជម្លោះមួយនេះ និងសង្រ្គាមនៅតំបន់ហ្កាហ្សា ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ibrahim in Jakarta ថា ពួកយើងនិយាយពីដំណើរវិវត្តន៍ចុងក្រោនៃជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ក៏ដូចជាស្ថានភាពចុងក្រោយនៅប៉ាឡេស្ទីន ។ ពួកយើងនៅតែជំរុញឲ្យមានដំណោះស្រាយសន្តិភាពពីភាគីទាំងអស់ ។
លោក Anwar ដែលស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសឥណ្ឌូនេស៊ី និយាយថា ពួកយើងមានបំណងសមូហភាពសម្រាប់សន្តិភាព មិនត្រឹមតែអ៊ីរ៉ង់ និងអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ភាគីទាំងអស់នៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងសិទ្ធិធានាសម្រាប់ជនប៉ាឡេស្ទីន និងពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សាថាជាជាតិអធិបតេយ្យភាពសេរី ។
នៅក្នុងសេចក្តីអត្ថាធិប្បាយលើកដំបូងចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងឆ្លើយតបរាល់ការវាយប្រហារណាមួយនាពេលអនាគតរបស់សហរដ្ឋអាមេរិក តាមរយៈការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ៕