ក្រសួងធម្មការនិងសាសនាផ្សព្វផ្សាយទស្សនាទានព្រះពុទ្ធសាសនាលើកទី66 អប់រំផ្លូវចិត្តដល់សិស្សានុ សិស្សនៃវិទ្យាល័យព្រែកលៀបសម្រាប់ប្រតិបត្តិដើម្បីឆ្ពោះទៅភាពជោគជ័យក្នុងថ្ងៃអនាគត

2025/06/28 02:35:49 am        238

(ភ្នំពេញ): នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះ ពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ក្រសួងធម្មការនិងសាសនា រៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទស្តីពី "ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស" ជាលើកទី66 ដើម្បីអប់រំផ្លូវចិត្តដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី 27 ខែ មិថុនាឆ្នាំ 2025 ។

 ការរៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាលើកទី66 នេះឡើង ដោយមានសិស្សានុសិស្សនៃវិទ្យាល័យ ព្រែក លៀប ចួលរួមស្តាប់ចំនួនជាង300នាក់នាពេល នេះ គឺក្នុងបំណងចង់បញ្ជៀបនូវអត្ថរស អត្ថន័យនៃព្រះធម៌ និងទទួលបាននូវប្រយោជន៍យ៉ាងធំធេង ព្រម ទាំងបានជាមាគ៌ាសម្រាប់ប្រតិបត្តិ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងថ្ងៃអនាគត ។

 នៅក្នុងឱកាសនោះ ព្រះវិមលោ ផល ចាន់ថេត ព្រះធម្មកថិការចារ្យ បានមានសង្ឃដិការទូន្មានដល់សិស្សា នុសិស្សត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ជាកូនល្អសិស្សល្អស្តាប់ការអប់រំពីឳពុកម្តាយអាណា ព្យាបាល និងលោកគ្រូអ្នកគ្រូ ។ ហើយត្រូវប្រកាន់ខ្ជាប់ធ្វើខ្លួនជាមនុស្សមានសិលធម៌ល្អ ចរិយាធម៌ល្អ ជាមនុស្សដែលមានសមាធិ និងប្រព្រឹត្តតែអំពើល្អ ត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខទាំងឡាយ ដើម្បីកុំឲ្យដើរខុសពីសិលធម៌វិន័យ និង ឱវាទរបស់ព្រះពុទ្ធ រួមទាំងច្បាប់រដ្ឋនៃប្រទេសជាតិ ។ ហើយអ្វីដែលសំខាន់គឺធ្វើខ្លួនជាមនុស្សដឹងគុណ និងតបស្នងគុណវិញដល់អ្នកដែលមានគុណលើខ្លួន។ 

 ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការនិង សាសនា ក្នុងខណះធ្វើជាអធិបតីតំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជ គុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី រាជ ការនិងសិស្សា នុសិស្សទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្នុងពេលនេះ ឯកឧត្តមបានលើកឡើងនូវទស្សនះទានព្រះ ពុទ្ធសាសនាចំនួន7ចំណុចដើម្បីជម្រុញឲ្យសិស្សានុ សិស្សទាំងអស់បានយល់ដឹងដែល ទី1-ធម្មញ្ញុតា ,គឺភារះជាអ្នកស្គាល់នូវហេតុនៃផល។ ទី2-អត្ថញ្ញុតា,គឺដឹងទិសដៅដែលជាផល។ ទី3,អត្តសញ្ញុតា,គឺស្គាល់ខ្លួនឯងតាមសេចក្តីពិត ។ ទី4, មត្តញ្ញុតា គឺស្គាល់ប្រមាណក្នុងកិច្ចការសព្វគ្រប់។ ទី5, កាលញ្ញុតា គឺស្គាល់កាលដែលនឹងត្រូវធ្វើអ្វីៗ ។ ទី6, គឺបរិសញ្ញុតា គឺស្គាល់ប្រជុំជនមានសភាពយ៉ាងណាខ្លះ។ទី7,បុគ្គលញ្ញុតា គឺស្គាល់បុគ្គលដោយសភាពផ្សេងៗ ។

 ឯកឧត្តម ប៉ែន វិបុល ក៏បានជម្រាបជូននូវសមិទ្ធផល ដែលទទួលបានពីកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះមានដូចជា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំដោយក្រសួងធម្មការនិងសាសនា ដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ ដោយមានការសហការជាមួយក្រសួងអប់រំយុវជន និង កីឡា និង អគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។-បានផ្សព្វផ្សាយទូទាំងប្រទេសតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋ និងឯកជន។ ឯកឧត្តមបានបញ្ជាក់ថា ដោយឡែកកម្មវិធីទស្សនាទានព្រះពុទ្ធសាសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំក្នុងនោះមាន៖ ១-ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។២-យល់ដឹងពីតម្លៃគុណផលនៃការសិក្សា។៣-ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារនិងសង្គម។ ៤-សិស្សានុសិស្សចេះគោរពស្រឡាញ់ លោកគ្រូ អ្នកគ្រូ។៥-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿង ស្រវឹង និងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ។៦-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និង ក្នុងសង្គម។ ៧-ចៀសផុតពីក្មេងទំនើងក្នុងសង្គម។និងទី៨-បង្ការគ្រោះថ្នាក់ចរាចរណ៍៕ 

អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm