យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ មនុស្សគ្រោះថ្នាក់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ Al-Ahli Arab Baptist បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនមួយកន្លែងដែលធ្វើជាទីជម្រកសម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្ស ១០នាក់ ។
អ៊ីស្រាអែលតែងតែនិយាយថា ពួកគេបានចាត់វិធានការចៀសវាងគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយពួកគេនិយាយថា ពួកគេកំពុងព្យាយាមកម្ចាត់ឲ្យអស់ក្រុមជីវពលហាម៉ាស់ ដែលបានបើកការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ហើយនិងរំដោះចំណាប់ថ្នូរដែលកំពុងស្ថិតក្រោមការឃុំឃាំងដោយក្រុមជីវពលមួយនេះ ។
សង្រ្គាមបានផ្ទុះឡើង ពេលក្រុមហាម៉ាសបើកការវាយប្រហារសម្លាប់មនុស្ស ១.២០០នាក់នៅអ៊ីស្រាអែលកាលពីឆ្នាំ ២០២៣ និងបានចាប់ចំណាប់ថ្នូរ ២៥១នាក់ ចូលទៅកាន់តំបន់ហ្កាហ្សា ។
ជាការឆ្លើយតប អ៊ីស្រាអែល បានបើកការវាយប្រហារយោធារបស់ពួកគេ ដោយបានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៦.០០០នាក់ ដែលភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ហើយមនុស្សរាប់លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ៕