​ ឧស្សាហកម្មក្លិបរាត្រីនៅទីក្រុង Santiago ប្រទេសឈីលី រងការខាតបង់ខ្ពស់ ខណៈរលកក្រិដ្ឋកម្មធ្វើឲ្យប៉ះពាល់ដល់អតិថិជន

2025/06/28 04:01:44 am        18

ទីប្រជុំជន La Piojera ស្ថិតក្នុងទីក្រុង Santiago បានក្លាយជាមជ្ឈមណ្ឌលភ្លើងពណ៌រាត្រីអស់រយៈពេលជាង ១សវត្សរ៍មកហើយ ធ្វើឲ្យទាក់ទាញភ្ញៀវ និងអ្នកស្រុកមកទទួលទានអាហារបែបប្រពៃណី ទទួលទានភេសជ្ជៈ និងស្តាប់តន្រ្តី ប៉ុន្តែឥឡូវ ទ្វាររង្គសាលឆាប់បិទ ហើយការលក់កំពុងដាំក្បាលចុះខ្លាំង ស្របពេលដែលឧក្រិដ្ឋកម្មកើនឡើង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសមួយនេះ និងសេដ្ឋកិច្ចរបស់ពួកគេ ។

យោងតាមការសិក្សាចេញដោយមជ្ឈមណ្ឌលស្រាវជ្រាវ CLAPES UC នៅសាកលវិទ្យាល័យ Universidad Catolica របស់ឈីលី បានឲ្យដឹងថា ឈីលីនឹងបាត់បង់ជាមធ្យម ២,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ពួកគេ ដែលស្មើនឹងប្រហែល ៨,២ពាន់លានដុល្លារ ក្នុង ១ឆ្នាំ ដោយសារឧក្រិដ្ឋកម្មកើនឡើង ។ របាយការណ៍នេះ រួមចំណែកផលប៉ះពាល់សេដ្ឋកិច្ច និងធុរកិច្ច ដូចជារង្គសាល La Piojera ពេលដែលហាងរបស់ពួកគេ ឆាប់បិទទ្វារ ឬបិទទ្វារតែម្តងនៅតំបន់ដែលមានករណីឧកិ្រដ្ឋកម្មខ្ពស់ ធ្វើឲ្យខាតបង់ការវិនិយោគ និងការចំណាយកើនឡើងលើសន្តិសុខ ។

លោក Mauricio Gajardo គឺជាអ្នកគ្រប់គ្រងរង្គសាល La Piojera និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពេលដែលមានភ្ញៀវប៉ុន្មានប៉ុណ្ណោះនៅក្នុងហាងថា ការលក់របស់ពួកយើងបានធ្លាក់ចុះ ៦០ភាគរយ ។ លោកថា រង្គសាល La Piojera ធ្លាប់មានភ្ញៀវពេញនៅវេលាម៉ោង ៨យប់ ថ្ងៃសៅរ៍ និងបិទទ្វារនៅពាក់កណ្តាលយប់ ។ ឥឡូវជាមធ្យម លោកបិទហាងនៅវេលាម៉ោង ៨ និង ៣០នាទីយប់ ។

លោក Gajardo និយាយទៀតថា ទីក្រុងជួយលោកតែឆ្មាំក្រុងប៉ុន្មានប៉ុណ្ណោះប៉ុណ្ណោះ ប៉ុន្តែភ្ញៀវនៅតែនិយាយថា តំបន់នេះគ្រោះថ្នាក់ណាស់ ។

ធុរកិច្ចផ្សេងទៀត ព្យាយាមវិធីសាស្រ្តផ្សេង ដោយផ្តល់ការបញ្ចុះតម្លៃដល់អតិថិជន ដើម្បីឲ្យពួកគេនៅពេញមួយយប់ ។ លោក Cristian Gonzalez គឺជាអ្នកគ្រប់គ្រងរង្គសាល Bar & Vuelvo និយាយថា ក្រោយម៉ោង ១០យប់ ពួកយើងកត់សំគាល់ឃើញថា ធុរកិច្ចរបស់ពួកគេធ្លាក់ចុះខ្លាំងណាស់ ។ ដូច្នេះហើយ ពួកយើងត្រៀមខ្លួនប្រឈមនឹងបញ្ហានេះ ជាមួយនឹងការបញ្ចុះតម្លៃ ឬផ្តល់ជូនការបញ្ចុះតម្លៃ នៅក្រោយម៉ោង ១១ ឬម៉ោង ១២យប់ ។

 សូមបញ្ជាក់ថា ប្រទេសឈីលី មើលឃើញការហក់ឡើងខ្ពស់ករណីឃាតកម្ម ចាប់តាំងពីឆ្នាំ ២០១៦រហូតមក ៕


SaratBTV, [6/27/2025 9:04 PM]


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm