ប្រមុខគណបក្សកាន់អំណាច៖ គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់ដំណាក់កាលទាំងអស់

2025/06/28 09:34:33 am        165

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ដំណាក់​កាលទាំងអស់ ហើយមួយវិញទៀត គឺជាគណបក្សដែលមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការការពារជាតិ ការកសាង និង ថែរក្សានូវសុខសន្តិភាព​ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។

ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនិកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនាឆ្នាំ២០២៥) ដែលបានធ្វើឡើងនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​គណបក្សប្រជាជនកម្ពុជា នឹងមិនរត់​ ចោលបងប្អូន​ប្រជាពលរដ្ឋខ្មែរនោះឡើយ ផ្ទុយទៅវិញមានតែបន្តដឹកនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្ពោះទៅកាន់ភាពរុងរឿង​ និងរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចបានជោគជ័យរបស់​គណបក្សប្រជាជន​កម្ពុជា​ក្នុងការ​ដឹកនាំ​ប្រទេសអស់រយៈពេលជាង៤៦ឆ្នាំមកនេះ ​គឺ​ដោយសារតែគណបក្សមាន​ភាព​ត្រឹមត្រូវខាង​នយោបាយគ្រប់កាលៈទេសៈ ​និង​គ្រប់ស្ថានភាព​ ហើយបានផ្សារភ្ជាប់​ជានិច្ច​ជាមួយ​ប្រជាជនកម្ពុជា ពោលគឺហ៊ានគិត​ ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ដែលបានធ្វើ​ឲ្យប្រជាជន​ស្រលាញ់ និងជឿជាក់មកលើគណបក្សរហូតដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះដែរ​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជា គឺជា​គណបក្សដែលមានរចនាសម្ព័ន្ធ​ចាត់តាំងរឹងមាំ ​ពីលើរហូតដល់ក្រោម​ មាន​សមាជិកច្រើនកុះករ និង​មានរបៀបរបបធ្វើការច្បាស់លាស់ ​និងម៉ត់ចត់ ​ហើយមួយវិញទៀត​មានជួរមន្រ្តីដែលស្មោះត្រង់ មាន​សម្ថភាព គុណធម៌ និងសីលធម៌។

មួយវិញទៀតគណបក្សប្រជាជនកម្ពុជា​មានការគិតគូរយ៉ាង​ម៉ត់ចត់​ល្អិនល្អន់​ ក្នុងការកសាងជំនាន់ ដែល​ត្រូវបន្តវេន​ប្រកប​ដោយ​សាមគ្គីភាព​ ឯកភាពផ្ទៃ​ក្នុងរឹងមាំ ​គ្មាន​ការរង្គោះ រង្គើនោះឡើយ៕

អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am