លោក ទេព ឡុង​រចនា ត្រឡប់​ទៅ​ក្លិប​ចាស់​ជំនួស​លោក​ Lee Tae Hoon

2021/12/30 06:06:17 pm        80

​បាល់ទាត់៖ លោក ទេព ឡុង​រចនា បាន​ត្រឡប់​ទៅកាន់​ក្លិប​កង​យោធពល​ខេមរភូមិន្ទ​វិញ​ហើយ ដោយ​ទទួល​បាន​តំណែង​ចាស់​ជា​អ្នកចាត់ការ​ក្រុម​ជំនួស​លោក​ Lee Tae Hoon ​ដែល​ទើប​ចាក​ចេញទៅ​ក្លិប​វិសាខាកាលពី​ថ្មីៗ។​ ​គួរ​ដឹងថា លោក ទេព ឡុង​រចនា បាន​បាត់​មុខ​ពី​ក្រុម​កង​យោធពល​ខេមរភូមិន្ទ​នេះតាំងពី​ឆ្នាំ​២០២០ ហើយ​ត្រូវបាន​គេ​សង្ស័យ​លោកបាន​ចាកចេញទៅ​ដឹកនាំ​ខេត្តព្រៃវែង បន្ទាប់ពី​លេច​វត្តមាន​អតីត​គ្រូបង្វឹក​ក្រុម​គិរីវង់​រូបនេះដឹកនាំ​ខេត្តព្រៃវែង តែមួយ​រយៈពេល​ខ្លី​ក្រោយមកក៏​បាត់​វត្តមាន​លោក​ពី​សមរភូមិ​វាលស្មៅ​ទៀត។​

​ទើបតែ​ថ្មីៗ​នេះក្លិប​មាន​មូលដ្ឋាន​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់​នេះ បានប្រកាស​ពី​ការវិលត្រឡប់​ជាថ្មី​របស់​គ្រូបង្វឹក​ ដ៏​មានបទពិសោធន៍​រូបនេះ ជាមួយ​តួនាទី​ចាស់គឺជា​អ្នកចាត់ការ​ក្រុម សម្រាប់​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២ ខាងមុខ ជំនួស​តំណែង​លោក​ Lee Tae Hoon ​ដែល​ក្លិប​បានប្រកាស​ចែកផ្លូវ​មុន​បញ្ចប់​កិច្ចសន្យាកាលពី​ថ្មីៗ។​ ​គួរ​ដឹងថា កាលពី​រដូវ​កាល​ឆ្នាំ​២០២១ កន្លងទៅ ក្រុម​កងយោធពល​ខេមរភូមិន្ទពុំបាន​សម្រេច​លទ្ធផល​គាប់ប្រសើរ​នោះទេ ក្រោម​ការដឹកនាំ​របស់​លោក​ Lee Tae Hoon ​ដោយ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧ នៃ​លី​គ​កំពូល​កម្ពុជា និង​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិ ក្រោយ​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ៤-០។ ការណ៍​នេះអាចជា​កត្ដា​ដ៏​សំខាន់នាំ​ឲ្យ​ក្លិប​សម្រេច​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm