អភិបាលខេត្តប៉ៃលិន អន្តរាគមន៍ជួយពលករខ្មែរម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល

2025/06/28 09:18:49 pm        419

ប៉ៃលិន៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានពលករខ្មែរម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល ព្រមទាំងទារថ្លៃសេវាខូចខាតសម្ភារទៀតនោះ ប្រមាណបីម៉ឺនបាត (លុយថៃ) លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញច្រកទ្វារព្រំដែន និង ក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃទី២៧ ខែមិថុនា នេះ ដោយមិនទុកចោលឡើយ ។

ពលករខ្មែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ មានឈ្មោះ ង៉ែត សុភ័ស្ស ភេទប្រុស អាយុ៣៨ឆ្នាំ ជា កម្មករធ្វើការនៅប្រទេសថៃ មានអាការៈធ្ងន់ធ្ងរមួយចំហៀងខ្លួន មានទីលំនៅ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុក ថ្មគោល ខេត្តបាត់ដំបង និងមានប្រពន្ធឈ្មោះ រឿន មករា រស់នៅជាមួយគ្នា។

លោក សែត វិចិត្រ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពី ទទួលដំណឹងថា មានពលករខ្មែរម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ដោយមិនមានការ​ព្យាបាល ព្រមទាំងទុកចោលនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើការ​ទំនាក់ទំនង ភ្លាមៗទៅភាគីប្រទេសថៃ ដើម្បីឲ្យបញ្ជូនពលករយកមកព្យាបាលទាន់ពេលវេលា ដែលថ្លៃព្យាបាល និងការ ធ្វើដំណើរ ព្រមទាំងអាហារសម្រាប់ពលកររងគ្រោះ គឺមានការ​ឧបត្ថម្ភទាំងស្រុងពីលោកជំទាវបណ្ឌិត។ នេះសបញ្ជាក់ថា លោកជំទាវបណ្ឌិតអភិបាលខេត្ត តែងតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ពលករចំណាកស្រុក ដែលវិលត្រឡប់​មកពីប្រទេសថៃ។ ការយកចិត្តទុកដាក់នេះ មិនត្រឹមតែ ជាការ លើកទឹកចិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាសកម្មភាពជាក់ស្តែង ក្នុងការជួយដោះស្រាយបញ្ហាប្រឈម នានាដែលពលករ​ជួបប្រទះ។ អ្វីដែលកាន់តែពិសេសនោះ គឺលោកជំទាវអភិបាលខេត្ត បានផ្តល់សេវារថ យន្តជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ សម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលនេះ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេបានយ៉ាងច្រើន និងកាត់បន្ថយការ​ចំណាយ ហើយសកម្ម ភាពទាំងនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំ​ដ៏ល្អរបស់លោកជំទាវក្នុងការ បម្រើប្រជាជន ។

ស្ត្រីឈ្មោះ រឿន មករា ដែលជាប្រពន្ធរបស់ពលកររងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់ជួបគ្រោះ ថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែមិថុនា នេះ វេលាម៉ោង៩យប់ ខណៈដើរទៅទិញម្ហូបយកមកហូបជុំគ្រួសារ ក៏ត្រូវបានរថយន្តថៃមួយគ្រឿងបើកមកបុកពីក្រោយក្នុងទិសដៅស្របគ្នា បណ្តាលឱ្យប្តីរបស់គាត់ខ្ទាតទៅប៉ះបង្គោលក្បែរផ្លូវ ត្រូវបានម្ចាស់បង្គោលទារឱ្យសងថ្លៃខូចខាតចំនួន៣ម៉ឺន បាត (ប្រាក់ថៃ) ស្មើលុយខ្មែរជាង៣លានរៀល។ ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា៖ ប្តីរបស់គាត់គ្រោះ ថ្នាក់រហូតសន្លប់នៅហ្នឹងកន្លែង យកទៅព្យាបាលក៏គេមិនមើលដែរ ទុកប្តីរបស់គាត់ចោល ព្រោះតែគាត់មិន មានលុយព្យាបាល ទើបតែថ្ងៃទី២៧ ខែមិថុនា នេះ ភាគីថៃ បានបញ្ជូនប្តីមកប្រទេសខ្មែរវិញ ទាំងឈឺមិន ដឹងខ្លួន ត្រូវបានក្រុមគ្រូពេទ្យ និងមន្ត្រីច្រកទាំងអស់ជួយសង្គ្រោះ ។ ជាមួយនេះ រូបគាត់ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានចាត់ក្រុមគ្រូពេទ្យ ជំនាញ ជួយព្យាបាលជំងឺ និងឧបត្ថម្ភថវិកា ថ្លៃព្យាបាល និងថ្លៃធ្វើដំណើរ ព្រមទាំងអាហារ ដល់គ្រួសារ របស់គាត់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm