រាជរដ្ឋាភិបាលលើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច

2025/06/28 09:27:03 pm        132

ភ្នំពេញ ÷ រាជរដ្ឋាភិបាលលើកទឹកចិត្តបំពាក់គ្រឿងឥស្សរិយយសជូនដល់ម្ចាស់សហគ្រាស និងអ្នកមានស្នាដៃដែលបានចូលរួមក្នុងការ អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ បានកំពុងយកចិត្តទុកដាក់ និងការបន្តធានាសេដ្ឋកិច្ច និង ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាអាហារ សាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និង មធ្យម និងសិប្បកម្មកម្ពុជា នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ, សម្តេចធិបតី បានចាត់ទុកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលមាន ចំណែករហូតជាង ៩០ ភាគរយ នៃអាជីវកម្មទាំងអស់ ការបង្កើតការងារ ផ្តល់ប្រាក់ចំណូលផ្ទាល់និងប្រយ៉ោល និងបង្កើនជីវភាពរបស់ ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្ដបន្ទាប់។

ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិដ្ឋានដ៏ធំមួយ លើកឡើងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងបន្តធានាស្ថិតភាពសេដ្ឋកិច្ច និងជំរុញកំណើន សេដ្ឋកិច្ចខ្ពស់ ដោយក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និង លើកកម្ពស់វិស័យឯកជន ជំរុញ បង្កើនឧត្តមភាពប្រកួតប្រជែង ដោយបង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច ជាក់ស្តែងការ ទទួលបានគ្រឿងឥស្សរិយយសពី រាជរដ្ឋាភិបាលនាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺម្ចាស់សហគ្រាស និងអ្នកដែលទទួលបានគ្រឿង ឥស្សរិយយសផ្សេងៗ សុទ្ធតែបានចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។

ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តម តាំង សុខឃី បានអំពាវដល់អ្នកធ្វើកសិកម្ម បង្កើនការដាំ ដុះឱ្យបានខ្លាំងក្លា ដើម្បីជំរុញផ្គត់ផ្គង់ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ក្នុងនោះសម្រាប់ម្ចាស់សហគ្រាស ធុនតូច និងមធ្យម ត្រូវបង្កើនការផលិតឱ្យបានច្រើន ជាផលិតផលដែលមានស្តង់ដារ, ប្រសិនផលិតផលយើងមានគុណភាព មិនត្រឹម ឆ្លើយតបទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ យើងនិងជំរុញដល់ការនាំចេញ ខណៈបច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបណ្តាមួយចំនួន និងបានកំពុងបន្តនូវកិច្ចការនេះ ក្នុងគោលដៅគាំទ្រដល់ការរីកលូតលាស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm