បាល់ទាត់៖ អ្នកចាត់ការក្រុមកាំភ្លើងធំ Mikel Arteta តេស្តវិជ្ជមានជំងឺកូវីដ-១៩ ម្តងទៀត ហើយនឹងអវត្តមានការប្រកួតលីគកំពូលអង់គ្លេសជាមួយក្លិបកំពូលតារាង Manchester City ដើមឆ្នាំថ្មីនេះ។ វិជ្ជមានកូវីដ-១៩ របស់ Arteta នៅខែមិនា ឆ្នាំ២០២០ ជាកត្តាចម្បងក្នុងដែលឈានដល់ការផ្អាកប្រកួតលីគសប្តាហ៍ទី១ នៃជំងឺរាតត្បាតនេះ។
Arteta គឺជាគ្រូបង្វឹកក្នុងលីគកំពូលអង់គ្លេសទី៣ ដែលបច្ចុប្បន្នកំពុងនៅដាច់ដោយឡែកដោយសារឆ្លងកូវីដ-១៩ បន្ទាប់ពីគ្រូបង្វឹក Crystal Palace, Patrick Vieira និងគ្រូបង្វឹក Aston Villa, Steven Gerrard។ ក្លិប Arsenal បញ្ជាក់ថា Mikel កំពុងធ្វើចត្តាឡីស័ក ស្របទៅតាមវិធានរបស់រដ្ឋាភិបាល ហើយក្លិបជូនពរគាត់ឱ្យឆាប់ជា៕
អត្ថបទ៖ គង់ ហួន