ក្រុមអង្គការជំនួយអន្តរជាតិ បាននិយាយថា ពួកគេកំពុងខិតខំសម្របសម្រួលជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីមានការចូលនៃការផ្គត់ផ្គង់ជំនួយថ្មី ចូលទៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ បន្ទាប់ពីការរារាំងជំនួយមនុស្សធម៌ដោយអ៊ីស្រាអែល អស់រយៈពេលជាង ៤ខែ។

កាលពីថ្ងៃព្រហស្បតិ៍ រថយន្តដឹកសម្ភារៈពេទ្យ និងអាហារ បានមកដល់ឃ្លាំងមួយ ក្នុងតំបន់ហ្កាហ្សា ដែលផ្ទុយស្រឡះពីទិដ្ឋភាពនៃការអស់សង្ឃឹមមុនៗ។
លោក Yazdan Al-Amawi នាយកសាខានៃអង្គការមិនមែនរដ្ឋាភិបាល (NGO) នៅតំបន់ហ្កាហ្សា បាននិយាយថា៖ «យើងសប្បាយរីករាយណាស់ថ្ងៃនេះ។ ថ្ងៃនេះ គឺជាថ្ងៃដ៏អស្ចារ្យមួយ ដូចជាការនាំយកអាហារទៅឲ្យប្រជាជនហ្កហ្សា ។ យើងបានគ្រប់គ្រង ដើម្បីនាំយកពូនចំនួន ២០៧ នៃទំនិញផ្សេងៗ ដែលយើងគ្រោងនឹងនាំយកមក ក្នុងរយៈពេល ១០ថ្ងៃខាងមុខ។ អំណោយ និងជំនួយទាំងនេះ ត្រូវបានផ្តល់ដោយប្រទេសអារ៉ាប់រួម និង អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ (ERC) ដែលយើងផ្តល់តម្លៃ និងកោតសរសើរយ៉ាងខ្លាំង។ ពួកគេ បាននៅជាមួយយើង តាំងពីសង្រ្គាមចាប់ផ្តើម ហើយយើងសង្ឃឹមថាជំនួយនេះ នឹងបន្តហូរចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។
