អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលបាលីស្ទីក សំដៅទៅលើទីក្រុង Beersheba ភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី២៨ ខែមិថុនា)នេះ។
កងទ័ពអ៊ីស្រាអែល បាននិយាយនៅថ្ងៃសៅរ៍ថា មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ឆ្ពោះទៅទឹកដីអ៊ីស្រាអែល « ត្រូវស្ទាក់ចាប់បានដោយជោគជ័យ»។
អ៊ីស្រាអែល បានគំរាមកំហែងដល់ចលនាហ៊ួទីនៅប្រទេសយេម៉ែនដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ ដែលបាននិងកំពុងវាយប្រហារអ៊ីស្រាអែល ដែលជាអ្វីដែលខ្លួននិយាយថា ជាសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ជាមួយនឹងការបិទផ្លូវជើងទឹក និងផ្លូវអាកាស ប្រសិនបើការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល នៅតែ បន្ត។
ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ ក្រុមហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារទៅលើអ៊ីស្រាអែល និងការដឹកជញ្ជូននៅសមុទ្រក្រហម ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក។
