អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានលើកឡើងថា សម្ដេចតេជោ តែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ ជាពិសេសយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយដៃគូ ដែលមានចេតនាទុច្ចរិតពិសពុល។
លោកបន្តថា យុទ្ធសាស្រ្តរបស់តេជោ កម្រមានអ្នកណាមើលធ្លុះថា លោកកំពុងដើរទៅណាណាស់ តែគោលដៅចុងក្រោយរបស់តេជោសែន គឺដើម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី ព្រមទាំងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកបញ្ជាក់ថា ខ្ញុំហ៊ាននិយាយថា គ្មាននរណា ស្រឡាញ់ និងស្រេកឃ្លានសន្តិភាពនៅតាមព្រំដែន ជាងសម្តេចតេជោនោះទេ តែបើសត្រូវប្រមាថ និងឈ្លានពានគ្មានជម្រើសអ្វីក្រៅពី ប្រយុទ្ធការពារដីដូនតាប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ឡើយ ។
