កម្ពុជានឹងអនុវត្តគម្រោងទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ជាតំបន់ទេសចរណ៍គំរូ

2025/06/29 07:39:07 pm        982

កម្ពុជានិងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និង​តំបន់​ជុំវិញ ជាតំបន់ទេសចរណ៍គំរូ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោ សម្រាប់ខេត្តកំពង់ធំ ដើម្បី​ទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្ត នៅគោលដៅអន្តរខេត្តនេះ មុន​នឹង​ទៅ​ដល់​បណ្តា​ខេត្ត​ដែល​នៅជុំវិញ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំក្រុមការងារសិក្សា និង​អនុវត្ត​គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍ តំបន់ប្រាសាទសំបូរ ព្រៃគុក និងតំបន់ជុំវិញ នៅ​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះថា បានណែនាំដល់ក្រុមការងារ ក្នុងការរៀប​ចំ​គម្រោង​ខា​ង​លើ ដោយផ្ដោតសំខាន់លើផលិតផលទេសចរណ៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ថែម​ទាំង​ត្រូវ​គិត​គូរពីការវិនិយោគរកប្រាក់ចំណូល ដើម្បីបែងចែកផល ដែលទទួលបាន​ដល់​ប្រជា​ពលរដ្ឋ​សហគមន៍​ក្នុង​គោលដៅធានានូវបរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាទស្សនទាន នៃការកែសម្រួលឡើងវិញ ដោយ​ផ្ដោត​លើ​ចំណុច​ស្នូលប្រាសាទសំបូរព្រៃគុក ចំណែកផែនការរៀបចំតំបន់ជុំវិញ ត្រូវគិតគូរ​អាទិភា​ព​ចំណុច​ដែល​ហុច​ផលរហ័ស និងប្រើប្រាស់ថវិកាតិចជាអាទិភាពបន្ទាប់ ដែលជាផែនការ​រយៈ​ពេល​វែង​ ដែលត្រូវសិក្សាឱ្យបានលម្អិត ព្រមទាំងរកដៃគូនិងវិស័យឯកជនចូលរួមវិនិយោគផងដែរ។ ជាមួយគ្នានេះ ក្រុមការងារសិក្សា និងអនុវត្ត​គម្រោង​លើក​កម្ពស់​ភាព​ទាក់​ទាញ​ទេសចរណ៍​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក និងតំបន់ជុំវិញ ត្រូវគិតគូរកែសម្រួល Brand Name ឬ Motto ដែល​មាន​លក្ខណៈ​ពិសេស និងសមស្របសម្រាប់យុទ្ធនាការផ្សព្វផ្សាយ, មាតិកា, យន្តការផ្សព្វផ្សាយ ព្រម​ទាំង​សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំ​គម្រោង​អភិវឌ្ឍ​ជំនាញ​ទេស​ចរណ៍​ទៅ​តាម​កម្រិត ជាពិសេសការបណ្តុះ បណ្ដាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​កំពង់​ធំ ​ក៏បានផ្ដល់នូវការណែនាំ ដល់រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវស្នើសុំ​កិច្ច​សហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងមូលដ្ឋាន នៃភាពទាក់ ទាញទេសចរណ៍ ដោយ​ផ្ដោតសំខាន់ជារួមលើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនីនិង អ៊ិនធឺណិត ដែលជាត​ម្រូវ​ការ​ចាំ​បាច់​របស់​ភ្ញៀវទេសចរ មិនថាភ្ញៀវជាតិ ឬអន្តរជាតិ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរ​រៀប​ចំ​មជ្ឈ​មណ្ឌល​ព័ត៌មាន សម្រាប់បង្ហាញវីដេអូពីប្រវត្តិសំខាន់ៗ ទាក់ទងនឹងប្រវត្តិសាស្ត្រចេនឡា និងប្រាសាទ ក៏​ដូច​ជា​តំបន់ជុំវិញ ជូនភ្ញៀវទេសចរ មុននឹងចូលទស្សនាប្រាសាទ និងរៀបចំកន្លែងចំណត និង​សេវា​ផ្សេងៗទៀតឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ក្រុមការងារ លើការ​រៀបចំ​យន្ត​ការ​ប្រតិបត្តិ​ ដើម្បីអនុវត្តគម្រោង ខាងលើ និងការរៀបចំ​នូវ​វិធានការ​គន្លឹះ​ជា​ចង្កោម​មុន​ក្រោយ​ និង​ផែន​ការ​សកម្មភាព ដើម្បីឱ្យទទួលបានលទ្ធផលជាក់ស្ដែង៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm