អឺរ៉ុបប្រឈមនឹងរលកកម្តៅដំបូងអំឡុងរដូវក្តៅនៅអឌ្ឍគោលខាងជើង ពេលដែលបម្រែបម្រួលអាកាសធាតុ រុញច្រានឲ្យទែម៉ូម៉ែត្រនៅទ្វីបឡើងកម្តៅឆាប់រហ័សបំផុតរបស់ពិភពលោកមួយនេះ ឡើងដល់ចំណុចពណ៌ក្រហម ។
ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៧អង្សាសេនៅរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ភ្ញៀវទេសចរ និងក្រុមធម្មយាត្រាកាតូលិកទៅកាន់បុរីវ៉ាទីកង់ នាំគ្នាធ្វើដំណើរទៅកាន់កន្លែងបាញ់ទឹក ២.៥០០កន្លែងនៅក្នុងទីក្រុង ដើម្បីទទួលបានភាពស្រស់ស្រាយ ។

នៅក្នុងប្រទេសបារាំង ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Marseille នឹងមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ ក្នុងនោះក្រុមអាជ្ញាធរ បានបញ្ជាឲ្យមិនគិតថ្លៃអាងហែលទឹកសាធារណៈ ដើម្បីជួយអ្នកស្រុកប្រយុទ្ធប្រឆាំងនឹងរលកកម្តៅនៅតំបន់មេឌីទែរ៉ាណេមួយនេះ ។
ចំណែកឯ តំបន់ ២ភាគ៣នៅប្រទេសព័រទុយហ្គាលវិញ នឹងស្ថិតក្នុងកម្រិតអាសន្នខ្ពស់នាថ្ងៃអាទិត្យនេះ សម្រាប់កម្តៅក្តៅខ្លាំង និងភ្លើងឆេះព្រៃ ពេលដែលគេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤២អង្សាសេនៅក្នុងរដ្ឋធានី Lisbon ៕
